Posts tagged as "Pich Sros"

គណបក្ស​«ឯកឧត្ដម»​ថ្មី​ប្ដឹង​​សកម្មជន​បក្ស​​ប្រឆាំង ទារ​​៦០០លាន

គណបក្ស​«ឯកឧត្ដម»​ថ្មី​ប្ដឹង​​សកម្មជន​បក្ស​​ប្រឆាំង ទារ​​៦០០លាន

បណ្ដឹងទារប្រាក់រយលាន បានកើតជាថ្មីទៀត... តែមិនមែនជាបណ្ដឹង ចេញពីកញ្ញា ធី សុវណ្ណាថា ឬរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ទេ។ វាជាបណ្ដឹង របស់គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ ដែលទើបទទួលបានងារ «ឯកឧត្ដម» និងឋានៈស្មើ «ទេសរដ្ឋមន្ត្រី»។

បណ្ដឹងនេះ ដាក់ទៅកាន់សាលាដំបូងរាជធានី កាលពីថ្ងៃចន្ទម្សិលម៉ិញ ប្ដឹងប្រឆាំងសកម្មជនគណបក្សប្រឆាំងមួយរូប ឈ្មោះ អូន វ៉ាន់សាក់ ដែលកំពុងរស់នៅ ក្រៅប្រទេស បន្ទាប់ពីយុវជនរូបនេះ បានបង្ហោះសារ រិះគន់ងារ និងឋានៈថ្មីថ្មោង របស់លោក ពេជ្រ ស្រស់ នៅលើបណ្ដាញសង្គម។

ពាក្យបណ្ដឹង ដែលហៅប្រធានគណបក្សខ្លួនឯង ម្ដងជា «ឯកឧត្ដម ពេជ្រ ស្រស់» ម្ដងជា «លោកប្រធាន» និងដែលសរសេរពោរពេញ ដោយកំហុសអក្ខរាវិរុទ្ធ បានប្ដឹងយុវជន អូន វ៉ាន់សាក់ ឲ្យចូលខ្លួនមកបកស្រាយ [...]

បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

តាំងពីយប់ថ្ងៃទី៦ ខែកញ្ញាមក សារ«គោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្ដម ពេជ្រ ស្រស់ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបាន​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី» ត្រូវបានបង្ហោះ និងចែកចាយ ពេញព្រោងព្រាត នៅលើបណ្ដាញសង្គម។

បើទោះជាប្រធានគណបក្សយុវជនកម្ពុជា បានអួតអាងថា វា​​«ជាអម្រែក ដែលមនុស្សមួយចំនួន មិនហ៊ានរែក»​ក៏ដោយ តែការឡើងជា «ឯកឧត្ដម-លោកជំទាវ» របស់ក្រុម​មេដឹកនាំ​គណបក្ស​ធ្លាក់ឆ្នោត ទាំង១៤ បានរងការរិះគន់​​យ៉ាងខ្លាំងក្លា ដោយក្រុមអ្នករិះគន់ បានគិតថា ស្ថាប័នថ្មីមួយនេះ មិនប្រយោជន៍អ្វី ក្រៅតែ​ជាការបំផ្លាញ​ថវិការ​ជាតិ និងផ្ដល់​ភាព​ហ៊ឺហា ទៅឲ្យក្រុមមេដឹកនាំ «មួយដំបងស្វា» នៃគណបក្ស​​ដែល​មាន​ប្រជាប្រិយភាព​តិចតួច ទាំងនេះឡើយ។

ប្រធាន​បក្ស​ធ្លាក់​ឆ្នោត​១៤ ឡើង​ជា​«ឯកឧត្ដម-​លោកជំទាវ»​​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី

ប្រធាន​បក្ស​ធ្លាក់​ឆ្នោត​១៤ ឡើង​ជា​«ឯកឧត្ដម-​លោកជំទាវ»​​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី

ដូចបានគ្រោងទុក កាលពីពាក់កណ្ដាលខែសីហា បន្ទាប់ពីមានជំនួប ជាមួយលោក ហ៊ុន សែន នៅក្នុងវិមានសន្តិភាពនោះរួច សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំនួន ៣០នាក់ មកពីគណបក្សប្រជាជនកម្ពុជា ដែលឈ្នះអសនៈសភាទាំងអស់ និងគណបក្ស ចំនួន១៤ ផ្សេងទៀត ដែលមិនបានឈ្នះ សូម្បីមួយអសនៈសភានោះ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកញ្ញានេះ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន ស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

ព្រះរាជក្រឹត្យបានបង្ហាញឈ្មោះ ប្រធានគណបក្សទាំង១៤ ដែលមិនជាប់ឆ្នោត រាប់ទាំងគណបក្សដែលមានវ័យចំណាស់ និងទាំងគណបក្ស ដែលទើបត្រូវបានបង្កើត បានប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោត ដូចជាលោក ញឹក ប៊ុនឆៃ - លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង - លោក ម៉ម សូណង់ដូ - អ្នកស្រី សុខរ័ត្ន សុវណ្ណ បញ្ចាសីលា - ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ - លោក ពេជ្រ ស្រស់ [...]

ពេជ្រ ស្រស់ ចាប់​អារម្មណ៍​នឹង​ការ​ផ្ដល់​តំណែង​ពី ហ៊ុន សែន

ពេជ្រ ស្រស់ ចាប់​អារម្មណ៍​នឹង​ការ​ផ្ដល់​តំណែង​ពី ហ៊ុន សែន

ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់! តែមិនអាចលឿន ជាងប្រធានគណបក្សយុវជនកម្ពុជាទេ។ ដោយហេតុថា លោក ពេជ្រ ស្រស់ បានឆ្លើយតប​ភ្លាមៗ កាលពីព្រឹកម៉ិញ ទៅនឹងការបើកភ្លើងខៀវ របស់លោក ហ៊ុន សែន ដែលអនុញ្ញាតឲ្យក្រុមថ្នាក់ដឹកនាំ គណបក្សដែលមិនជាប់ឆ្នោត មានតំណែង​នៅក្នុង​រដ្ឋាភិបាល អាណត្តិថ្មី ដែលបុរសខ្លាំងកម្ពុជា ត្រៀមនឹងបង្កើត ក្នុងពេលខាងមុខ។

ចំណាប់អារម្មណ៍ របស់លោក ពេជ្រ ស្រស់ ធ្វើឡើង តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានអះអាងថា លោកនឹងបង្កើតវេទិកា ពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយ ដែលមិនជាប់ឆ្នោត ហើយនឹងផ្ដល់ឱកាស ឲ្យតំណែងទៅមេដឹកនាំគណបក្សទាំងនោះ ឲ្យមានតំណែងរហូតដល់រដ្ឋលេខាធិការ នៅក្នុងរដ្ឋាភិបាល។

ប្រធានគណបក្សយុវជនកម្ពុជា ដ៏ល្បីល្បាញ បានអះអាង​នៅលើបណ្ដាញ​សង្គម​ថា៖ «បើតាមគំនិតរបស់ខ្ញុំ ពេជ្រ ស្រស់ ផ្ទាល់ គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ដោយហេតុថា ជារបត់នយោបាយថ្មីមួយ សំរាប់ប្រទេសកម្ពុជា [...]

នៅពេល ពេជ្រ ស្រស់ ប្រដូចខ្លួនទៅនឹង គីម និង ត្រាំ...

នៅពេល ពេជ្រ ស្រស់ ប្រដូចខ្លួនទៅនឹង គីម និង ត្រាំ...

«ចង្កៀងផ្ទះនរណា ភ្លឺផ្ទះអ្នកនោះ» ហើយលោក គីម ក៏នៅតែជាលោក គីម និងលោក ត្រាំ ក៏នៅតែជាលោក ត្រាំ ដដែលដែរ។ នេះ ជាការលើកឡើង របស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅចំពោះប្រតិកម្មរបស់មនុស្សជាច្រើន ជុំវិញការដាក់ និងការដកបណ្ដឹង ជុំវិញការកើតទុក្ខមិនសុខចិត្ត ចំពោះលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជាតិ ដែលធ្វើឡើងរវាងគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះនោះ។

លោក ពេជ្រ ស្រស់ បានប្រដូចករណីលោក ទៅនឹងលោក គីម ជុងអ៊ុន (Kim Jong-Un) អគ្គមគ្គុទេសក៍កូរ៉េកុម្មុយនីស្ដិ៍ និងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកដូច្នេះថា៖ «លោក Kim Jong Un ធ្លាប់លុបចោល គម្រោងកិច្ចការមួយចំនួន ភ្លាមៗ ហើយ Kim នៅតែជា Kim ដដែល...។ លោក Donald Trump ធ្លាប់លុបចោល គម្រោងកិច្ចការមួយចំនួន ភ្លាមៗ ហើយ Trump នៅតែជា Trump ដដែល។»។

បន្ទាប់មក ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងវាយបក ទៅកាន់ក្រុមអ្នករិះគន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...