សហភាពអន្តរសភាទាមទារឲ្យដោះលែង កឹម សុខា ជាបន្ទាន់
ស្ថាប័នអន្តរជាតិដ៏ធំមួយទៀត បានចេញមុខធ្វើប្រតិកម្ម ទៅនឹងវិបត្តិនយោបាយ ដែលបានកើតឡើងយ៉ាងពុះកញ្ជ្រោល នៅក្នុងប្រទេសកម្ពុជា។ សហភាពអន្តរសភា ហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» ដែលកំពុងជួបប្រជុំ នៅក្នុងក្រុង សាំងភីធើស្បួរ (St. Petersburg) ភាគខាងលិចនៃប្រទេសរ៉ុស្ស៊ី បានហៅស្ថានភាពនយោបាយចុងក្រោយបង្អស់ នៅកម្ពុជានេះ ថាមានលក្ខណៈ«ដ៏អាក្រក់» បន្ទាប់ពីសមាជិកគណបក្សប្រឆាំង ចំនួន១៥រូប នៅក្នុងប្រទេសនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងបានអំពាវនាវឲ្យមានការវិលត្រឡប់ មកកាន់សភាពការណ៍ធម្មតាឡើងវិញ។
សេចក្ដីប្រកាសព័ត៌មានមួយ របស់សហភាពអន្តរសភា កាលពីថ្ងៃទី១៨ ខែតុលាម្សិលម៉ិញ [...]