សមាជិកព្រឹទ្ធសភាអាមេរិកទាមទារដាក់មន្ត្រីរដ្ឋាភិបាលខ្មែរ ទៅក្នុងបញ្ជីខ្មៅ
«ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវសហការគ្នា ជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស នៃនាយកដ្ឋានរតនាគារ ដើម្បីពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ នឹងការរំលោភបំពានសិទ្ធិ (សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេរីភាពនៃសារព័ត៌មាន។ល។) ឲ្យចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលមានគ្រោះថ្នាក់ ដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ មិនឲ្យចូលទឹកដីអាមេរិក»។
ឃ្លាខាងលើនេះ ជាដំណកស្រង់ទាំងស្រុង នៃចំណុចទី៤ ពីក្នុងចំណោមការទាមទារ ចំនួន៨ចំណុច នៃការស្នើសេចក្ដីសម្រេចមួយ ដែលសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់ចូល [...]