ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»
ជាមួយនឹងស្នាមញញឹម ក្នុងអំឡុងពេលដែលអគ្គមគ្គុទេសក៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) ដើរមកចាប់ដៃ នៅលើបន្ទាត់ព្រំដែន រវាងកូរ៉េទាំងពីរនោះ លោក មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្លឺពាក្យដំបូងថា៖ «ខ្ញុំរីករាយណាស់ ដែលបានជួបលោក»។
លោក គីម បានបោះជំហាន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយនៅតែឈរចាប់ដៃ ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីទុកឲ្យបណ្ដាអ្នកថតរូប ផ្តិតចាប់យករូបភាព មុននឹងមេដឹកនាំទាំងពីរ បានដើរថយក្រោយ ជានិមិត្តរូប ចូលទៅក្នុងទឹកដីកូរ៉េខាងជើង មួយជំហានវិញ ទើបចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់វិមានសន្តិភាព ដែលស្ថិតក្នុងក្រុង «Panmunjom» នៅជាប់ព្រំដែន ហើយធ្លាប់ជាកន្លែងចុះហត្ថលេខាឈប់បាញ់ រវាងភាគីគូសត្រូវទាំងពីរ កាលពីឆ្នាំ១៩៥៣។
ពេលមកដល់វិមានសន្តិភាព លោក គីម ជុង-អ៊ុន បានសរសេរនៅក្នុងក្រាំងមាសមួយ យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្ត្រថ្មីមួយ [...]