Posts tagged as "Theresa May"

បន្ទាប់​ពី​ការផ្ទេរ កឹម សុខា អង់គ្លេស​ជំរុញ​កម្ពុជាឲ្យ​ស្ដារ​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​ឡើង​វិញ

បន្ទាប់​ពី​ការផ្ទេរ កឹម សុខា អង់គ្លេស​ជំរុញ​កម្ពុជាឲ្យ​ស្ដារ​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​ឡើង​វិញ

ការយកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចេញពីការឃុំខ្លួន នៅក្នុងពន្ធនាគារ ឲ្យមកនៅឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក កាលពីដើមសប្ដាហ៍នេះ ទទួលបានការស្វាគមន៍ ពីលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក ដោយហៅទង្វើនេះ ថាជាជំហានមួយ នៅក្នុងទិសដៅដ៏ល្អ។

ប៉ុន្តែត្រឹមតែប៉ុណ្ណេះ នៅមិនទាន់គ្រប់គ្រាន់ នៅឡើយទ។ លោករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានអះអាង​នៅលើបណ្ដាញសង្គមទ្វីសធើរថា កម្ពុជាគប្បីស្ដារនូវលក្ខខណ្ឌទាំងឡាយ សម្រាប់ឲ្យលទ្ធិប្រជាធិបតេយ្យ មានដំណើរការធម្មតាឡើងវិញ។

លោក ម៉ាក ហ្វៀល បានថ្លែងឡើង ដូចការដកស្រង់ ក្នុងសេចក្ដីទាំងស្រុងថា៖

«ការផ្ទេរលោក កឹម សុខា (ពីពន្ធនាគារ) មកដាក់ឃុំ នៅក្នុងគេហដ្ឋានរបស់លោក គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ល្អ។ យើងសង្ឃឹមថា ជំហានជាវិជ្ជមានផ្សេងទៀត នឹងបន្តកើតមាន ដើម្បីស្ដារលក្ខខណ្ឌទាំងឡាយ [...]

រដ្ឋមន្ត្រី​អង់គ្លេស​មាន​របៀបវារៈ​និយាយ​ពី​ការ​បោះឆ្នោត​ជាតិ​ជាមួយ ហ៊ុន សែន

រដ្ឋមន្ត្រី​អង់គ្លេស​មាន​របៀបវារៈ​និយាយ​ពី​ការ​បោះឆ្នោត​ជាតិ​ជាមួយ ហ៊ុន សែន

បើទោះជាប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានលើកឡើងក៏ដោយ តែក្រសួងការបរទេសអង់គ្លេស បានគូសបញ្ជាក់ថា លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក នៃចក្រភពអង់គ្លេស មានរបៀបវារៈមួយច្បាស់លាស់ ក្នុងជំនួបជាមួយលោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត៖ នោះគឺការជជែក ពីការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ដែលចក្រភពចាត់ទុកថា មិនយុត្តិធម៌ និងមិនអាចទទួលយកបាន។ 

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៃចក្រភពអង់គ្លេស បានចេញផ្សាយនៅមុន​នេះ ដោយដកស្រង់សំដី របស់រដ្ឋមន្ត្រីទទួលបន្ទុកតំបន់របស់ខ្លួន មកសរសេរថា៖

«ខ្ញុំបានបញ្ជាក់ ពីជំហររបស់ចក្រភពអង់គ្លេសរួចហើយ ចំពោះការបោះឆ្នោតជាតិ [...]

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

មេដឹកនាំនៅក្នុងពិភពលោក នាំគ្នាសំដែងការសោកស្ដាយ និងរំលឹក ពីវីរភាពនៃអតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព លោក កូហ្វូ អាណាន់ ដែលមានដើមកំណើត ជាជនជាតិហ្គាណា ហើយទើបនឹងទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសស្វីស។

គឺមូលនិធិរបស់លោក ឈ្មោះ «Kofi Annan Fondation» ជាអ្នកប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពី«មរណភាពដ៏សោកសៅ កាលពីថ្ងៃសៅរិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយសាររោគាពាធ ដែលមានរយៈពេលដ៏ខ្លីមួយ»។ សេចក្ដីប្រកាសព័ត៌មាន​នោះ បានអះអាងថា ភរិយា និងកូនចៅរបស់លោក បានស្ថិតនៅក្បែរលោក ក្នុងប្រទេសស្វីសដែលលោករស់នៅ រហូតលុះត្រាដង្ហើមចុងក្រោយ។

ភ្លាមៗ ក្រោយដំណឹងដ៏ក្រៀមក្រំ មេដឹកនាំទាំងឡាយ នៅជុំវិញពិភពលោក នាំគ្នាសំដែងភាពក្ដុកក្ដួល និងការរំលែកមរណទុក្ខ ចំពោះអតីតអគ្គលេខាធិការ នៃអង្គការពិភពលោក [...]

ចក្រភព​អង់គ្លេស​បន្ទោស​កម្ពុជា​ធ្ងន់ៗ ថា​មិន​ដែល​ខ្វល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ចក្រភព​អង់គ្លេស​បន្ទោស​កម្ពុជា​ធ្ងន់ៗ ថា​មិន​ដែល​ខ្វល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ

មិនចាំបាច់និយាយ ពីភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយ កាល​ពីខែ​វិច្ឆិកា​កន្លងមក ខណៈអាជ្ញាធរកម្ពុជា ខ្លួនឯងមិនដែលអើពើ ពីលទ្ធិប្រជាធិបតេយ្យពហុបក្ស អ្វីផងនោះ។ នេះ ជាការបញ្ជាក់ ដោយប្រើពាក្យពេជន៍ «ធ្ងន់ៗ» របស់ចក្រភពអង់គ្លេស ដែលធ្វើឡើង តាមរយៈលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីន និងប៉ាស៊ីភិក។

សេចក្ដីថ្លែងការណ៍របស់លោក ម៉ាក ហ្វៀល ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដានេះ បានអះអាងថា ការបោះឆ្នោតជាតិកម្ពុជា បានរងការខូចខាត ក្រោមស្នាដៃរបស់អាជ្ញាធរ តាំងពីមុនពេលយុទ្ធនាការឃោសនា​បោះឆ្នោត ចាប់ផ្តើមម្លេះ និងបាននាំទៅដល់ការបោះឆ្នោត [...]

វិបត្តិ​ការទូត​អង់គ្លេស​-រ៉ូស្ស៊ី៖ «ថេរីសា មេ បាន​ជ្រើសយក​ការ​ប្រឈម​មុខ»

វិបត្តិ​ការទូត​អង់គ្លេស​-រ៉ូស្ស៊ី៖ «ថេរីសា មេ បាន​ជ្រើសយក​ការ​ប្រឈម​មុខ»

នៅខណៈពេលដែលប្រទេេសរ៉ូស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហការនោះ ស្រាប់តែ«រដ្ឋាភិបាលអង់គ្លេស បានជ្រើសយក​ការប្រឈមមុខ ទល់នឹងប្រទេសរ៉ូស្ស៊ីទៅវិញ»។ នេះ ជាការលើកឡើង របស់ក្រសួងការបរទេសរ៉ូស្ស៊ី នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយនៅល្ងាចថ្ងៃពុធនេះ ប៉ុន្មានម៉ោងក្រោយការសម្រេច របស់រដ្ឋាភិបាលក្រុងឡុង ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងប្រទេសរ៉ូស្ស៊ី។

ក្រសួងការបរទេសរ៉ូស្ស៊ី បានវាយតម្លៃ ការដាក់ទណ្ឌកម្ម ពីសំណាក់រដ្ឋាភិបាលអង់គ្លេស ថាជា«ការបង្ករឿងដ៏គ្រោកគ្រាត មិនដែលធ្លាប់មានពីមុន» ជា«ចំណាត់ការអមិត្ត» និងជា«យុទ្ធនាការប្រឆាំងរ៉ូស្ស៊ី»។ សេចក្ដីប្រកាសព័ត៌មាននោះ បានបន្តថា៖ «វាគ្មានអ្វីអល់អែកទេ ចំណាត់ការរបស់យើង ក្នុងការតបតរទៅវិញ នឹងកើតមានដោយមិនរង់ចាំយូរឡើយ»។

កាលពីរសៀលថ្ងៃពុធ អ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...