ឯកសារសម្ងាត់អះអាងថា អាមេរិកពិតជាចង់កំទេចសូវៀត ដោយសង្គ្រាមនុយក្លេអ៊ែរ
សមាគមឯកសារសន្ដិសុខជាតិ ដែលជាសមាគមស្ម័គ្រចិត្តមួយ មានទីតាំងនៅក្នុងសកលវិទ្យាល័យ ហ្សក វ៉ាស៊ីនតោន (George Washington) នៃរដ្ឋធានីវ៉ាស៊ីនតោន បានទម្លាយនូវឯកសារដ៏សម្ងាត់មួយ ដែលបង្ហាញ ឲ្យដឹងជាលើកដំបូង ពីគម្រោងការដ៏«ញ៉ាក់សាច់» មួយចំនួន ដែលបានហៀបនឹងកើតឡើង នៅក្នុងសម័យកាលនៃសង្គ្រាមត្រជាក់ រវាងមហាអំណាចទាំងពីរ៖ សហរដ្ឋអាមេរិក និងសហភាពសង្គមនិយមសូវៀត (ដែលក្លាយមកពីសហព័ន្ធរ៉ូស្ស៊ីសព្វថ្ងៃ)។
គម្រោងការដែលមានឈ្មោះថា «SAC (Strategic Air Command) Atomic Requirements Study for 1959» ឬបកជាខេមរភាសា «ការសិក្សា ពីតម្រូវការបែបអាតូមិក សម្រាប់ឆ្នាំ១៩៥៩ របស់បញ្ជាការដ្ឋានយុទ្ធសាស្ត្រអាកាស (អាមេរិក)» ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៦ ដោយមានបញ្ជាក់យ៉ាងលំអិត នូវទិសដៅវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ របស់អាមេរិកជាច្រើន [...]