ស្ត្រីទីមួយអាមេរិក «បដិសេធមិនរួមគ្រែ»ជាមួយ ត្រាំ
ពាក្យចចាមអារាមជាច្រើន បានបង្កចម្ងល់ ឆ្ងល់ឡើងថា តើអ្នកស្រី មេឡានី ត្រាំ (Melania Trump) ក្នុងថានៈជាស្ត្រីទីមួយអាមេរិក ពិតជាមិនមានភាពសុខដុមរមនា នៅក្នុងជីវិតអ្នកស្រី មែនឬ? ទស្សនាវដ្ដី «US Weekly» បានផ្ដល់ចម្លើយថា ពិតជាដូច្នេះមែនហើយ! ទស្សនាវដ្ដីអាមេរិកនេះ បានស្រង់ប្រភពអ្នកជិតដិតច្រើនរូប របស់គ្រួសារប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មកចុះផ្សាយថា អ្នកស្រី មេឡានី ត្រាំ មិនចង់លាក់បាំងអ្វីទៀតឡើយ ពីជីវិតរបស់អ្នកស្រី ដែលអ្នកស្រីបានស៊ូទ្រាំ រស់នៅក្នុងរនាំងខណ្ឌ ដ៏សែនអពមង្គលមួយ។
គេបានដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង អ្នកស្រី មេឡានី មិនបានប្ដូរមករស់នៅ ក្នុងសេតវិមាន ជាមួយនឹងស្វាមីអ្នកស្រីទេ ហើយបានបន្តរស់នៅក្នុងក្រុង [...]