កូនប្រុសច្បងនាយករដ្ឋមន្ត្រី ឡើងជាមេទ័ពរងពេញសិទ្ធនៃកងទ័ពជាតិ
ឪពុកជានាយករដ្ឋមន្ត្រី មានកូនជាមេទ័ពរង ដែលត្រួតកងទ័ពទាំងមូល ទាំងជើងគោក ជើងទឹក និងជើងអាកាស។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបត្រូវបានតំឡើង ឲ្យក្លាយជាមេទ័ពរងពេញសិទ្ធ នៃកងយោធពលខេមរភូមិន្ទ។ នេះ បើតាមព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃពុធទី១១ ខែកក្កដានេះ។
ព្រះរាជក្រិត្យ ដែលចុះព្រះហស្ថលេខា នៅថ្ងៃទី ៦ ខែកក្កដា របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ហ៊ុន ម៉ាណែត ដែលមានឋានន្តរសក្ដិ «ឧត្តមសេនីយ៍ឯក (ផ្កាយបី)» ឲ្យឡើងកាន់តួនាទី ជាអគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត ដែលមកដល់ពេលនេះ មានតួនាទីជានាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរង កងទ័ពជើងគោក ត្រូវបានក្រសួងការពារជាតិ [...]