Posts tagged as "ISIS"

ភេរវកម្ម​នៅ​ក្រុង​នីស ភាគ​ខាង​ត្បូង​បារាំង៖ ស្លាប់​យ៉ាង​ហោច​៨០នាក់

ភេរវកម្ម​នៅ​ក្រុង​នីស ភាគ​ខាង​ត្បូង​បារាំង៖ ស្លាប់​យ៉ាង​ហោច​៨០នាក់

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវ «Promenade des Anglais» ដែលនៅជាប់សមុទ្រ នៃទីក្រុង នីស (Nice) ភាគខាងត្បូងបារាំង នាវេលាយប់ម៉ោង រវាងពី២២និង៣០នាទី ទៅម៉ោង២៣ ខណៈ​ពេល​​ដែល​មាន​​ការ​បាញ់​កាំជ្រួច សម្រាប់អបអរ​សាទរ​បុណ្យជាតិ ថ្ងៃ​១៤​កក្កដា។ សាលាក្រុង និងស្នងការ​នគរបាល​ប្រចាំ​តំបន់ «Alpes-Maritimes» បានបញ្ជាក់ថា ទង្វើនេះ​ពិត​ជា​«ភេរវកម្ម»។

តុល្យភាពនៅវេលានេះ ដែលទើបនឹងធ្លាក់មកដល់ បានឲ្យដឹងថា យ៉ាងតិចមនុស្ស៨០នាក់បានស្លាប់ និង​ជាង​២០នាក់ទៀតរងរបួស ក្នុងនោះមានកុមារតូចៗ​ជាច្រើននាក់។ ជនរងរបួសទាំងនេះ កំពុងស្ថិតក្នុង​ការ​សង្គ្រោះ​ជា​បន្ទាន់​​ដ៏ដិត​ដល់​​មួយ។

អ្នកសារព័ត៌មាន​​ដែលនៅផ្ទាល់នឹងកន្លែង បានអះអាងថា រថយន្ដដឹកទំនិញពណ៌ស ដែលមានប្រវែង​បណ្ដោយ​ប្រមាណជា ១៥ម៉ែត្រ ត្រូវបានបើកបំបុក​ចូលហ្វូងមនុស្ស [...]

ពូទីន បញ្ចេញ​នាវា​ចម្បាំងដ៏​សម្បើម ដើម្បី​តាម​ប្រមាញ់ ISIS

ពូទីន បញ្ចេញ​នាវា​ចម្បាំងដ៏​សម្បើម ដើម្បី​តាម​ប្រមាញ់ ISIS

បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្ម ដែលចេះតែបន្តមាន មិនចេះចប់ ជាពិសេស ភេរវកម្មថ្មីបំផុត​នៅក្នុង​ប្រទេស​បង់ក្លាដេស (ស្លាប់២០នាក់) និងនៅក្នុងប្រទេសអ៊ីរ៉ាក់ (ស្លាប់១២៥នាក់) ក្រោមការទទួលខុសត្រូវ របស់​អង្គការ​​ភេរវនិយម រដ្ឋអ៊ីស្លាម នោះមក ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បាន​សម្រេច​ចិត្ត​​ប្រកាស​សង្គ្រាមថ្មីមួយ ដែលមានលក្ខណៈបន្ទាន់ និងចាំបាច់ ដើម្បីប្រឆាំង​នឹង​ចលនា​ភេរវនិយម។

សារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា ប្រធានាធិបតីរ៉ូស្ស៊ី នឹងបញ្ចេញ​នាវា​ចម្បាំង​ផ្ទុក​យន្ដហោះ​ដ៏​ធំ​ជាង​គេ​បំផុត ដើម្បីតាមប្រមាញ់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ឲ្យដល់ឫសគល់។

រីឯទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Tass» វិញ បានបញ្ជាក់កាន់តែច្បាស់ទៀតថា ប្រទេសរ៉ូស្ស៊ី នឹងដាក់ពង្រាយ​នាវា​ចម្បាំង ឈ្មោះ «Amiral [...]

ISSI ប្រកាស​ទទួល​ខុស​ត្រូវ ការ​បាញ់​សម្លាប់​ក្នុង​រង្គសាល​នៃ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​អាមេរិក

ISSI ប្រកាស​ទទួល​ខុស​ត្រូវ ការ​បាញ់​សម្លាប់​ក្នុង​រង្គសាល​នៃ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​អាមេរិក

ប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ជាពិសេសទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ក្រុមនេះ ឈ្មោះ «Amaq» បានប្រកាសនៅថ្ងៃអាទិត្យថា ក្រុមស្ថាបនិកនិកាយ ស៊ូនីត (Sunnite) គឺជាអ្នកទទួលខុសត្រូវ នឹងការបាញ់សម្លាប់ ក្នុងរង្គសាលរាំរែកមួយ ស្ថិត​ក្នុងរដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សយ៉ាងហោច ៥០នាក់​ស្លាប់ និង​៥៣នាក់ផ្សេងទៀត រងរបួស កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ចូលមកថ្ងៃអាទិត្យទី១២ ខែមិថុនា​នេះ។

ទីភ្នាក់ងារ «Amaq» បានប្រកាសថា៖ «ការវាយប្រហារ ប្រដាប់ដោយអាវុធ ដែលមានមុខព្រួញ ទៅលើ​រង្គសាល នៃ​ជន​ស្រឡាញ់ភេទដូចគ្នាមួយ នៅក្នុងក្រុង អ័រឡេនដូ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និង​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​​ស្លាប់ ឬរបួស១០០នាក់នោះ ត្រូវបានដឹកនាំដោយយុទ្ធជន នៃក្រុមរដ្ឋអ៊ីស្លាម»។

[...]
កងទ័ព​នៃ​ប្រទេស​ស៊ីរី បាន​វាយ​លុក​ចូល​ដល់​ខេត្ត​សម្បុក ISIS

កងទ័ព​នៃ​ប្រទេស​ស៊ីរី បាន​វាយ​លុក​ចូល​ដល់​ខេត្ត​សម្បុក ISIS

អង្គការក្រៅរដ្ឋាភិបាលមួយ ជំនាញខាងការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសៅរ៍នេះ ឲ្យដឹង​ពី​ការ​វាយ​លុក របស់កងទ័ពនៃប្រទេសស៊ីរី ថាបានចូលដល់ខេត្ត «Raqqa» ដែលជាខេត្តបន្ទាយដ៏រឹងមាំ នៃក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ស្ថិតនៅភាគ​ខាង​ជើង​នៃប្រទេសនោះហើយ។

ការវាយលុកនេះ មានការជួយគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រទេសរ៉ូស្ស៊ី។ យន្ដហោះទម្លាក់គ្រាប់បែក របស់​កងទ័ព​រ៉ូស្ស៊ី បានដឹកនាំយុទ្ធនាការទម្លាក់គ្រាប់បែក សឹងរកដកដង្ហើមមិនបាន កាលពីថ្ងៃសុក្រ នៅផ្នែក​ខាង​កើត​នៃខេត្ត «Hama» ដែលនៅជាប់នឹងព្រំខេត្ត «Raqqa»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (OSDH) បានអះអាងទៀតថា កងទ័ពនៃប្រទេសស៊ីរី នឹងអាច​ដណ្ដើម​យក​មកកាន់កាប់វិញ នូវតំបន់ដែលស្ថិតនៅជុំវិញខេត្ត «Raqqa» បន្ទាប់ពីពួកខ្លួន ត្រូវបានកងយុទ្ធជនស្ម័គ្រ​ប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ [...]

របប​របស់ ហ៊ុន សែន ផ្ដាច់ការ​ដូច កាដាហ្វី និង​អាល់-អាសាធ?

របប​របស់ ហ៊ុន សែន ផ្ដាច់ការ​ដូច កាដាហ្វី និង​អាល់-អាសាធ?

ការប្រៀបធៀប ពីសន្តិភាពរបស់ប្រទេសកម្ពុជា ទៅនឹងប្រទេសលីប៊ី និងប្រទេសស៊ីរី ដោយមន្ត្រី​រដ្ឋាភិបាល​កម្ពុជា និងទីបំផុត ដោយវីដេអូ«ឃោសនា»មួយ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ធ្វើ​ឲ្យ​គេ​លើក​ជា​សំនួរថា តើរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន មានទិដ្ឋភាព«ផ្ដាច់ការ»ដូចរបបគ្រប់គ្រង របស់​លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) និងលោក បាឆារ អាល់-អាសាធ (Bachar al-Assad) ឬ​យ៉ាង​ណា? ហេតុអ្វីក៏​មន្ត្រី​រដ្ឋាភិបាលកម្ពុជា រាប់ទាំងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងវីដេអូ​«ឃោសនា»​នោះ​ផង មិន​លើក​យក​ប្រទេស​ផ្សេងទៀត មកធ្វើការប្រៀបធៀប? បើសិនជារដ្ឋាភិបាលកម្ពុជា លើក​ឡើង​របៀប​នេះ តើវា​បង្ហាញ​ពី​ការ​គាំទ្រ​​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន ទៅកាន់របបផ្ដាច់ការទាំងនោះឬ?

ខាងក្រោយនេះ ជាការពន្យល់តបទៅនឹងសំនួរខាងលើ ដោយលើកយក​ឯកសារមួយចំនួន (មានខ្សែរភ្ជាប់) មក​បញ្ជាក់ បូករួម​នឹងការបកស្រាយ ពីលោក ព្រហ្ម គិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...