Posts tagged as "FIFA"

បាល់ទាត់​ពិភពលោក៖ បារាំង​ឈ្នះ​អូស្ត្រាលី និង​ត្រូវ​អរគុណ​អាជ្ញា​កណ្ដាល​វីដេអូ

បាល់ទាត់​ពិភពលោក៖ បារាំង​ឈ្នះ​អូស្ត្រាលី និង​ត្រូវ​អរគុណ​អាជ្ញា​កណ្ដាល​វីដេអូ

ក្នុងការប្រកួតជុំទីមួយ នៃពូល C ក្រុមជម្រើសជាតិបារាំង រកបានជ័យជំនះយ៉ាងពិបាក ទល់នឹងក្រុមអូស្ត្រាលី ដែលផ្ដុំគ្នាការពារ និងវាយសម្រុក ប្រកបដោយវិន័យ និងបច្ចេកទេសដ៏ល្អ។

គ្រាប់បាល់ទាំងពីរគ្រាប់ ដែលក្រុមបារាំងរកបាននោះ មានគ្រាប់ទី១ (នៅនាទីទី៥៨) ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ របស់កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) បន្ទាប់ពីអាជ្ញាកណ្ដាលបានទស្សនារូបភាព របស់អាជ្ញាកណ្ដាលវីដេអូរួច ខណៈគ្រាប់ទីពីរ (នៅនាទីទី ៨១) ជាបាល់របស់កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ដែលមិនមែន​ជាគ្រាប់បាល់ច្បាស់លាស់ និងត្រូវបានបង្វែង ដោយខ្សែការពារអូស្ត្រាលី។

រីឯមួយគ្រាប់ (នៅនាទីទី ៦១) របស់ក្រុមអូស្ត្រាលីវិញ ជាបាល់ពិន័យ នៅចំពោះកំហុស​របស់ខ្សែការពារបារាំង កីឡាករ សាម៉ុយអែល អ៊ូមទីទី (Samuel Umtiti) ដែលលោតឡើង ហើយលើកដៃរបស់ខ្លួន ទៅប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។ កំហុសនេះ បង្ហាញថាក្រុមបារាំង មានខ្សែការពារខ្សោយ [...]

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​ ជួយ​ព័រទុយហ្គាល់​ឲ្យ​ស្មើ​អេស្ប៉ាញ ​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​ ជួយ​ព័រទុយហ្គាល់​ឲ្យ​ស្មើ​អេស្ប៉ាញ ​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ

កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករទី៤ នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក បួនជំនាន់ជាប់ៗគ្នា (មិនមែន៤ជំនាន់ចុងក្រោយទេ) បន្ទាប់ពីរកគ្រាប់បាន ៣គ្រាប់តែឯង នៅក្នុងការប្រកួតរវាង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុម អេស្ប៉ាញ ក្នុងយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលជាការប្រកួតមួយ ដែលត្រូវបានចាត់ទុក ថាជាការប្រកួត រវាងក្រុមយក្សទាំងពីរ (ក្រុម ព័រទុយហ្គាល់ ទើបនឹងឈ្នះជាជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៦ ខណៈក្រុមអេស្ប៉ាញ បានឈ្នះ ជាជើងឯកពិភពលោក ជាច្រើនដង)។

កីឡាករបីរូបទៀត ដែលឈរនៅខាងមុខ កីឡាករ រ៉ូណាល់ដូ មាន

១) កីឡាករអាល្លឺម៉ង់ «Miroslav Klose» រកបាន១៦គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ២០០២ - ២០០៦ - ២០១០ និង ២០១៤)

២) កីឡាករប្រេស៊ីល «Pelé» រកបាន១២គ្រាប់ (ក្នុងបាល់ទាត់ពិភពលោក ឆ្នាំ ១៩៥៨ - ១៩៦២ - ១៩៦៦ និង ១៩៧០)

៣) កីឡាករអាល្លឺម៉ង់ «Uwe [...]

បាល់ទាត់​ពិភពលោក៖ ម៉ារ៉ុក​រក​គ្រាប់​បាល់​ឲ្យ​ជ័យជំនះ​ទៅ​អៀរ៉ង់

បាល់ទាត់​ពិភពលោក៖ ម៉ារ៉ុក​រក​គ្រាប់​បាល់​ឲ្យ​ជ័យជំនះ​ទៅ​អៀរ៉ង់

ជាគ្រាប់បាល់ របស់កីឡាករ «Aziz Bouhaddouz» ខ្សែការពារ របស់ក្រុម ម៉ារ៉ុក ដែលប្រើក្បាលរុញ ដើម្បីបញ្ឈៀសបាល់ ពីជើងខ្សែប្រយុទ្ធក្រុម អៀរ៉ង់ តែបែរជាចូលទៅក្នុងទីខ្លួនឯង បង្កើតជ័យជំនះ (០-១) និង៣ពិន្ទុ ឲ្យក្រុមអៀរ៉ង់ នៅក្នុងពូល B ទៅវិញ។ ហើយគ្រាប់បាល់នេះទៀតសោធ រកបាននៅចុងបញ្ចប់ (៩០+៥នាទី) នៃការប្រកួតជម្រុះ រវាងក្រុមទាំងពីរ ក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

បើមើលពីសាច់បាល់វិញ តាមពិតទៅ ក្រុមម៉ារ៉ុក បានគ្របដណ្ដប់ ទៅលើសាច់បាល់ សឹងតែពេញមួយប្រកួត និងមានឱកាសច្រើន ក្នុងការរកគ្រាប់បាល់ ខណៈក្រុម អៀរ៉ង់ ឯណោះវិញ ត្រូវធ្វើយ៉ាងណា ដើម្បីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកនេះ ឲ្យបានយូរបំផុត។ ហើយទៅចុងបញ្ចប់ គឺជាអ្វី ដែលក្រុម អៀរ៉ង់ បានសង្ឃឹម ដោយរកបានបីពិន្ទុ ពីកំហុសរបស់ខ្សែការពារ ម៉ារ៉ុក។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ម៉ារ៉ុក និងក្រុម អៀរ៉ង់៖

បាល់ទាត់​ពិភពលោក៖ អ៊ុយរ៉ូហ្គាយ​យក​ឈ្នះ​អេហ្ស៊ីព​នៅ​ចុង​ម៉ោង

បាល់ទាត់​ពិភពលោក៖ អ៊ុយរ៉ូហ្គាយ​យក​ឈ្នះ​អេហ្ស៊ីព​នៅ​ចុង​ម៉ោង

អាចនិយាយបានថា ជាក្រុមខ្លាំង ទល់នឹងក្រុមខ្លាំង នៅក្នុងពូល A នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ។ ក្រុមទាំងសងខាង មានឱកាសវាយបក និងទាត់បញ្ចូលទី តែរៀងៗខ្លួន តែខ្សែការពារ និងកីឡាករចាំទី នៃក្រុមនីមួយៗ សុទ្ធតែមានថ្វីជើង និងថ្វីដៃ ក្នុងការទប់គ្រាប់បាល់ បានទាំងអស់។

ប៉ុន្តែនៅនាទីទី ៩០ គេអាចនិយាយថា ក្រុមអេហ្សីពបានធ្លាក់ជើង និងធ្វេសប្រហែស តែបន្តិចប៉ុណ្ណោះ តែគ្រប់គ្រាន់ដើម្បីឲ្យកីឡាករ «Jose Maria Gimenez» របស់ក្រុម អ៊ុយរ៉ូហ្គាល ប្រើក្បាលរុញបាល់ បញ្ចូលទីរបស់ក្រុម អេហ្សីព បន្ទាប់ពីទទួលបាល់ ពីស្លាបខាងស្ដាំ។ នៅសល់ប៉ុន្មាននាទីទៀត រួមទាំងការបន្ថែមម៉ោងផង ក្រុម អេហ្ស៊ីព ខំប្រឹងវាយសម្រុក ដើម្បីរកគ្រាប់បាល់ស្មើពិន្ទុវិញ តែពិបាកបន្តិច ជាពិសេសនៅចំពោះ ការចុះមកការពារសឹងតែទាំងអស់ ពីសំណាក់ក្រុម អ៊ុយរ៉ូហ្គាយ។

» វីដេអូសង្ខេប នៃការប្រកួត អេហ្សីព-អ៊ុយរ៉ូហ្គាយ៖

បាល់ទាត់​ពិភពលោក៖ រ៉ូស្ស៊ី​បើក​ឆាក​លត់​អារ៉ាប៊ីសាអ៊ូឌីត ៥-០

បាល់ទាត់​ពិភពលោក៖ រ៉ូស្ស៊ី​បើក​ឆាក​លត់​អារ៉ាប៊ីសាអ៊ូឌីត ៥-០

ក្រុមជម្រើសជាតិរ៉ូស្ស៊ី បានយកឱកាស នៃការប្រកួតបើកឆាក ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅក្នុងប្រទេសខ្លួននេះ ដោយលត់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ក្នុងពិន្ទុ៥-០។ តាមពិតទៅ អ្នកតាមដានបាល់ទាត់ មានការបារម្ភណាស់ ចំពោះក្រុមបាល់ទាត់រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ដោយសារនៅមុន ចូលមកប្រកួតផ្លូវការ នៅថ្ងៃនេះ ក្រុមជម្រើសជាតិរ៉ូស្ស៊ី បានទាត់ចាញ់ ដល់ទៅ៧ប្រកួតជាប់ៗគ្នា។

ប៉ុន្តែការបារម្ភ បានរលាយបាត់ នៅពេលដែលក្រុមរ៉ូស្ស៊ី បានរកគ្រាប់បាល់ទីមួយ តាំងពីនាទីទី ១១ ដោយកីឡាករ «Gazinskiy»។ ខាងក្រោមនេះ ជាការសង្ខេប នៃការប្រកួតរវាងក្រុម រ៉ូស្ស៊ី និងក្រុម អារ៉ាប៊ីសាអ៊ូឌីត ក្នុងថ្ងៃទីមួយ៖