តារាបង្ហាញម៉ូដអ៊ីតាលីមួយរូប ក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់
វិស័យកីឡាបាល់ទាត់ លែងនៅជាផ្នែកមួយផ្ដាច់មុខ របស់បុរសទៀត តាំងពីយូរមកហើយ បើសូម្បីតែតារាបង្ហាញម៉ូដអ៊ីតាលី នាង ក្លូឌីយ៉ាង រ៉ូម៉ានី (Claudia Romani) ក៏បានបោះបង់អាជីពរបស់ខ្លួន ពីអ្នកបង្ហាញម៉ូដ មកជាអាជ្ញាកណ្ដាលបាល់ទាត់ ក្នុងក្របខណ្ឌជួរមុខ របស់ប្រទេសអ៊ីតាលីដែរ។ នាងជាស្ត្រីលើកទីមួយហើយ ដែលបានជាប់ជាអាជ្ញាកណ្ដាល នៅក្នុងកម្រិតដ៏ខ្ពស់បែបនេះ ហើយនឹងត្រូវចាប់ផ្ដើមអាជីពថ្មី ជាអាជ្ញាកណ្ដាលរបស់នាង ចាប់ពីឆ្នាំក្រោយតទៅ។
ក្នុងអាយុ៣២ឆ្នាំ នាងកញ្ញាដែលគេឲ្យរហស្សនាមថា ជា«ស្ត្រីរូបឯកខាងឈុតខ្លីឆ្នាំ២០១២» រូបនេះ បានសម្រេចចិត្តធ្វើដូច្នេះ ដោយសារនាងមានគំនិតមួយចង់ «រត់ជាមួយកីឡាករផ្សេងទៀត និងចង់អនុវត្តន៍ច្បាប់បាល់ទាត់ នៅលើទីលានបាល់ទាត់»។ ហើយទីបំផុតទៅ នាងបានទទួលសញ្ញាបត្រខាងអាជ្ញាកណ្ដាល [...]