មេធាវីរបស់ មាជ សុវណ្ណារ៉ា៖ ការឃុំខ្លួនកូនក្តីខ្ញុំ បំពានសិទ្ធិសេរីភាពបុគ្គល
បទចោទប្រកាន់ ដែលឈានទៅដល់ការសម្រេចឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អះអាងថាមាន «ពីបទញុះញង់ ឲ្យប្រព្រឹត្តិអំពើកុប្បកម្ម ការប្រើអំពើហិង្សា និងការប្រឆាំងមន្ត្រីរាជការសាធារណៈ»ជាដើម។ ប៉ុន្តែសម្រាប់លោកមេធាវី ចាន់ ចេន ដែលការពារក្ដីឲ្យលោក មាជ សុវណ្ណរ៉ា បានបញ្ជាក់ថា បើផ្អែកតាមភស្តុតាងនានា ពិសេសតាមខ្សែវីដេអូ នៃសកម្មភាពក្នុងថ្ងៃបាតុកម្មទី១៥ ខែកក្កដា នោះផង បានបង្ហាញថា លោក មាជ សុវណ្ណារ៉ា មិនបានប្រព្រឹត្តិដូចការចោទប្រកាន់ របស់តំណាងអយ្យការនោះឡើយ។
តាមការចោទប្រកាន់របស់តំណាងអយ្យការ រហូតឈានទៅដល់ការឃុំខ្លួន ស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ ជាបណ្តោះអាសន្ននោះ លោកមេធាវីបានបញ្ជាក់ថា តំណាងអយ្យកា មិនបានបង្ហាញនូវភស្តុតាងណាមួយ ក្នុងការដាក់បន្ទុកលើកូនក្តីលោកឡើយ។ [...]