ជា មុន្នី៖ ព្យុះបាតុកម្មនឹងបន្តមាន បើការចរចាប្រាក់ឈ្នួលត្រូវបញ្ចប់
ជាថ្មីម្តងទៀតសហជីពសេរីកម្មករបានអះអាងថា ប្រសិនបើការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ ពិតជាត្រូវបានបិទបញ្ចប់មែននោះ មហាកូដកម្មរបស់កម្មករ នឹងនៅតែបន្តមានជាមួយនឹងការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។ ការអះអាងនេះ គឺបានកើតឡើយក្រោយពីមន្រ្តីក្រសួងការងារ និងមន្រ្តីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានបញ្ជាក់ថា នឹងមិនមានការចរចាដំឡើងប្រាក់ឈ្នួលជាថ្មីនោះទេ។
កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា បានអត្ថាធិប្បាយថា អ្វីដែលមន្រ្តីក្រសួងការ [...]