Posts tagged as "But Buntenh"

តុលាការ​កោះ​ហៅ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

តុលាការ​កោះ​ហៅ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

ពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានដាក់ចូល ទៅសាលាដំបូងរាជធានី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ទទួលបានការចាត់វិធានការ ជាបន្តបន្ទាប់។ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូង បានចេញដីកា នៅថ្ងៃម្សិលម៉ិញ កោះហៅ មនុស្សពាក់ព័ន្ធមួយចំនួន រួមមានព្រះតេជគុណ ប៊ុត ប៊ុនតិញ - លោក ប៉ាង ងួងទៀង និងលោក មឿន តុលា ឲ្យចូលខ្លួនទៅបំភ្លឺ នៅក្នុងពេលវេលាខុសៗគ្នា។

លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» ត្រូវដីកានោះ បញ្ជាឲ្យចូលខ្លួន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ (ខុសម៉ោងគ្នាបន្តិច) ខណៈព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ត្រូវដីកាបញ្ជា ឲ្យចូលព្រះកាយ នៅថ្ងៃទី១១ ខែតុលា។ នេះ [...]

រថយន្ដព្រះសង្ឃ ប៊ុត ប៊ុនតិញ រងការគប់បំបែកកញ្ចក់

រថយន្ដព្រះសង្ឃ ប៊ុត ប៊ុនតិញ រងការគប់បំបែកកញ្ចក់

ជាមួយនឹងរូបថតច្រើនសន្លឹក ដែលបង្ហាញពីការបំបែកកញ្ចក់រថយន្ដនោះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានអះអាង នៅក្នុងគណនេយ្យ​ហ្វេស​បុក ​របស់​ព្រះ​អង្គ​ថា ឡានព្រះអង្គ ត្រូវបានជនទុច្ចរិតមិនស្គាល់មុខគប់ បង្កឱ្យបែកកញ្ចក់ខាងស្ដាំផ្នែកកណ្ដាល​នៃឡាន។ ព្រះតេជគុណបានមានថេរដីកាបន្តថា ហេតុការណ៍ បានកើតឡើង កាលពី​យប់​ថ្ងៃ​ទី​១១ កក្កដា វេលា​ម៉ោង​ប្រមាណ ២២ និង​២៣នាទី ​នៅ​​ជិតវត្តសិរីពោធិព្រឹក្ស ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ព្រះអង្គ​ ប៊ុនតិញ បានបន្តសង្ឃដីកា​ថា ហេតុការណ៍​នេះបានកើតឡើង បន្ទាប់ពី​ក្រុមការងារបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌​​សង្គម​​ បាន​និមន្ត​ចុះពន្យល់ពុទ្ធ​បរិស័ទ​ ឱ្យរួមគ្នាការពាររូបបដិមាបូរាណមួយ នៅក្នុងឃុំដា ស្រុក​កំពង់​លែង​ ខេត្តកំពង់ឆ្នាំង។

កាលពីពេលកន្លងមក ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានអះអាងថា មានក្រុមសមត្ថកិច្ច តែងតាមឃ្លាំមើលព្រះអង្គ សឹងមិនលោះពេល។ ជាពិសេស ការឃ្លាំមើល [...]

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​សារ​បង្ហោះ​ដាក់​ឈ្មោះ សម រង្ស៊ី

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​សារ​បង្ហោះ​ដាក់​ឈ្មោះ សម រង្ស៊ី

«ខ្ញុំព្រះករុណា អាត្មាភាពសូមពិតប្រគេន និងចំរើនពរថា ព័ត៌មានខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើងដោយក្រុមណាមួយ ក្នុងបំណងអាក្រក់» នេះ ជាសង្ឃដីការបស់ស្ថាបនិក បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបដិសេធទៅនឹងការបង្ហោះសារមួយ នៅលើបណ្ដាញសង្គម តាំងពីព្រឹកម្សិលម៉ិញមក។

សារនោះ ដែលជាការថតផ្តិត ពីកញ្ចក់ទូរស័ព្ទ (ឬហៅថា «ScreenShot») បានបង្ហាញថា អ្នកផ្ញើរសារនោះ មានឈ្មោះ «Sam Rainsy» ដោយមានភ្ជាប់មកជាមួយ នូវរូបថតលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

សារនោះ មានសេចក្ដីជាអាទិ៍ថា៖ «ក្រាបបង្គំព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងសភាពផ្ដាច់ការ រំលោភសិទ្ធិមនុស្ស ហើយតុលាការអាយ៉ង បានបញ្ជាឲ្យឃាត់ខ្លួន ព្រះតេជគុណ ហន សុផាន្នី នាពេលថ្មីៗនេះទៀត ដូច្នេះ ខ្ញុំករុណា សុំព្រះតេជគុណមេត្តា [...]

ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

មកដល់ម៉ោងនេះ មេធាវីការពារក្ដី ឲ្យព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ បានចូល​ទៅ​ជួប​ព្រះអង្គ នៅក្នុងពន្ធនាគាររួចហើយ និងព្រះអង្គនៅមានភាពក្លាហាន អត់មានរាថយ ចំពោះការគាបសង្កត់ ផ្នែក​សតិ​ស្មារតី​អីទេ ហើយក៏មិនមានការធ្វើទារុណកម្មអ្វីដែរ។ នេះ បើតាម​ថេរដីកា​របស់ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅមុននេះលើបណ្ដាញសង្គម។

ក្នុងវីដេអូផ្សាយបន្តផ្ទាល់មួយ ដែលព្រះតេជគុណ បានបង្ហោះក្នុងយប់ថ្ងៃនេះ នៅលើគណនេយ្យហ្វេសប៊ុក ព្រះ​អង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ស្ថានភាពជាប់​​ពន្ធនាគារ​​របស់ព្រះសង្ឃ ហន សុផាន្នី មិនមានអ្វីគួរ​ឲ្យ​បារម្ភទេ ហើយ​ព្រះ​តេជគុណ​នៅតែ​ប្រើពាក្យ «ភិក្ខុ» ដើម្បីហៅព្រះសង្ឃអង្គនេះ ដែលត្រូវបាន​ចាប់ផ្សឹក​ដោយ​បង្ខំ កាល​ពី​រសៀល​ថ្ងៃទី២១ ខែមិថុនាកន្លងមក។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានពន្យល់អំពីការហៅនេះ យ៉ាង​ដូច្នេះ​ថា៖ «ទោស​ដែល​ចាប់​ផ្សឹក​ព្រះអង្គ [...]

ផ្សឹក​និង​ឃុំ​ព្រះ​សង្ឃ​១អង្គ ពី​បទ​ដឹក​ជញ្ជូន-​កាន់​កាប់​អាវុធ​«ជ័រ»?

ផ្សឹក​និង​ឃុំ​ព្រះ​សង្ឃ​១អង្គ ពី​បទ​ដឹក​ជញ្ជូន-​កាន់​កាប់​អាវុធ​«ជ័រ»?

បន្ទាប់ពីត្រូវបានចាប់ផ្សឹក ដោយបង្ខំ កាលពីម្សិលម៉ិញរួច ព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយអង្គ ព្រះជន្ម២៤វស្សា ត្រូវ​បាន​លោក លី សុខា ចៅក្រមស៊ើបអង្កេត ចេញដីកា​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន នៅក្នុងពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ។ ការឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ បានធ្វើឡើង ក្រោម​ការ​ចោទប្រកាន់ ពីបទដឹកជញ្ជូន - កាន់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។

តែសម្រាប់បណ្ដាញព្រះសង្ឃឯករាជ្យដើម្បី​យុត្តិធម៌​សង្គម​ វិញ បានច្រានចោលការចោទប្រកាន់នោះ និងបាន​បក​ស្រាយថា អាវុធនោះគ្រាន់​តែ​ជា​អាវុធ​«ជ័រ» សម្រាប់ក្មេង​លេង​ប៉ុណ្ណោះ។ សមាជិក​ព្រះសង្ឃ​ប្រមាណ ៣០​អង្គ របស់ចលនានេះ បាន​ប្រមូល​ផ្ដុំ​គ្នា ​​នៅ​មុខ​សាលា​ដំបូង​ខេត្ត​​បាត់ដំបង តាំង​ពី​ព្រឹក​រហូត​ដល់​​រសៀល​ថ្ងៃ​នេះ​ដដែល ដើម្បី​ទាមទារ​ ឲ្យ​តុលាការ​ដោះលែង​ សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះវិញ។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...