ស្ដាប់គ្រូៗ និយាយពីវិធីពង្រឹងគុណភាពនៃការអប់រំ ក្នុងអណត្ដិថ្មី
កត្តាដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជាចំបង ក្នុងអណត្តិទីប្រាំថ្មីនេះ សម្រាប់ពង្រឹងគុណភាពនៃការអប់រំ គឺជីវភាពប្រចាំថ្ងៃរបស់គ្រូបង្រៀន ជាពិសេសប្រាក់បៀរវត្ស ដែលចាំបាច់ត្រូមានតុល្យភាព ជាមួយនឹងទំនិញលើទីផ្សារ។ នេះជាចំណុចដ៏សំខាន់មួយ ពីក្នុងចំណុចសំខាន់ផ្សេងទៀត ដែលសិក្ខាសាលា នៃការប្រមូលសម្រង់មតិរបស់លោកគ្រូ-អ្នកគ្រូ មកពីតាមបណ្តាខេត្ត លើកឡើងដើម្បីដាក់ជូន ទៅរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាថ្មី។
សិក្ខាសាលា នៃការប្រមូលសម្រង់មតិរបស់លោកគ្រូ-អ្នកគ្រូ ថ្ងែទី០៨ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/O. Vary)
រាជធានីភ្នំពេញ - ជាមួយនឹងបញ្ហានានា ដែលលោកគ្រូ-អ្នកគ្រូបានជួបប្រទះក្នុងរយៈកាលកន្លងមក និងតាមការផ្លាស់ប្តូរគំនិតគ្នា [...]