ម៉ោងអត់រៀន ទៅប្រលែងគ្នានៅមាត់ទឹក រអិលធ្លាក់ស្លាប់ម្នាក់
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ បាត់បង់ជីវិត មានឈ្មោះ នាង វិឆ័យ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៅវិទ្យាល័យសន្ធរម៉ុក សព្វថ្ងៃរស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ដែលមានម្តាយ ឈ្មោះ អ្នកស្រី ស៊ុន សុភ័ក្រ អាយុ៤៥ ឆ្នាំ និងឪពុកឈ្មោះលោក ឆាង អាយុ៤៨ឆ្នាំ ជាអាជីវករលក់ម្នាស់ទាំងពីរនាក់ នៅក្នុងផ្សារដើមគ។ ប្រភពបានបន្តទៀតថា ក្រុមគ្រួសារជនរងគ្រោះ ទើបតែទទួលបានដំណឹងថា កូនរបស់ខ្លួនស្លាប់ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមេសានេះ តាមរយៈការផ្តល់ដំណឹង ពីប៉ូលីស និងមិត្តភក្កិ។ កុមារារងគ្រោះ ជិះម៉ូតូម៉ាកគប់ជ្រុង ពាក់ស្លាកលេខ ផ៧២២៦ ភព១ ពណ៍សំបកឪឡឹក។
ក្រុមក្មេង ដែលបានទៅលេងជាមួយគ្នានោះ បាននិយាយថា ពួកគេទៅរៀនដូចថ្ងៃធម្មត។ តែនៅព្រឹកកើតហេតុ មានម៉ោងទំនេរ ទើបនាំគ្នាទៅដើរលេង នៅកន្លែងខាងលើ។ ក្នុងចំណោមកុមារទាំង១០នាក់ ដែលជាក្មេងប្រុសទាំងអស់នោះ មានក្មេងពីរនាក់ បានប្រឡែងគ្នា គឺជនរងគ្រោះ [...]