កឹម មនោវិទ្យា៖ នារីកំណាន់ប្ដឹង កឹម សុខា ជាការប្រឌិតឡើងរបស់បក្សកាន់អំណាច
ក្នុងពាក្យបណ្តឹងចុះហត្ថលេខា តាំងពីថ្ងៃ១១ខែកុម្ភះ ដែលបានធ្វើឡើង តាមរយៈ«រដ្ឋមន្ត្រីក្រសួងកិច្ចការនារី» និងដែលមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ នៅថ្ងៃទី១១ខែមិថុនានេះនោះ បានសរសេរថា ម្ចាស់ពាក្យបណ្ដឹងអ្នកស្រី កែវ សុផាន់ណារី និងលោក កឹម សុខា ធ្លាប់បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ស្ត្រីដែលមានអាយុ ៤០ឆ្នាំ និងមានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានីភ្នំពេញរូបនេះ បានសរសេរនៅក្នុងពាក្យបណ្ដឹងទៀតថា អ្នកស្រី និងលោក កឹម សុខា បានរួមគ្នាទៅសុំកូនមកចិញ្ចឹម ចំនួនពីរនាក់ តែក្រោយពីបានយកកូនគេមកចិញ្ចឹម «លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភ» សម្រាប់អ្នកស្រី និងកូនទាំងពីរ។
ក្នុងពាក្យបណ្ដឹងនោះ អ្នកស្រី កែវ សុផាន់ណារី មានសរសេរយ៉ាងវែងឆ្ងាយដូច្នេះថា «នៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាព មិនអាចបំពេញតម្រូវការផ្លូវភេទរបស់គាត់ [...]