បទពណ៌នា៖ មតិពីក្នុងបាតុកម្មប្រឆាំងកឹម សុខា ដឹកនាំដោយជុំ ម៉ី
ភ្នំពេញ៖ នៅក្នុងបាតុកម្មមហាជន នៅទីលានប្រជាធិបតេយ្យ បើទោះជាគេដឹងថា លោក ជុំ ម៉ី និងបាតុករភាគច្រើន នៅតែចិញ្ចឹមចិត្តតម្រូវឲ្យលោកកឹម សុខា សុំទោសនោះយ៉ាងណាក៏ដោយ តែមតិមួយចំនួន ក៏បានបញ្ជាក់ផ្ទុយមកវិញ ពីភាពមិនសមទំនងនៃការរៀបចំបាតុកម្មក្នុងថ្ងៃអាទិត្យនេះ។
ការដង្ហែក្បួនរបស់ពួកបាតុករ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ។ (រូបថត O.Vary/MONOROOM.info)
វេលាម៉ោងជាងប្រាំបីព្រឹក នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា នេះនៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ ក្រោមការដឹកនាំរបស់លោកតា ជុំ ម៉ី អាយុ៨៣ឆ្នាំ ជាប្រធានសមាគមក្សេមក្សាន្ត បណ្ដាជនរាប់ពាន់នាក់បានលើកបដា និងផ្ទាំងរូបភាពជាច្រើន ដែលសុទ្ធសឹងមានអត្ថន័យប្រឆាំងទៅនឹងលោក កឹម សុខា [...]