អង្គការ ខុមហ្រ្វែល ប្រតិកម្មចំពោះ«សៀវភៅស»របស់គណៈរដ្ឋមន្រ្តី
អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថា ខុមហ្វ្រែល (COMFREL) បានសម្តែងការសោកស្តាយ និងប្រតិកម្មចំពោះសៀវភៅស ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស។ អង្គការខុមហ្វ្រែល បានចាត់ទុកការលើកឡើង របស់ទីស្តីការគណៈរដ្ឋមន្រ្តី គឺជាការចោទប្រកាន់ខុសពីការពិត។
ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)
រាជធានីភ្នំពេញ - នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ បានពន្យល់ថា បញ្ហាទឹកខ្មៅជ្រលក់ដៃអាចលាងជ្រះនោះ វាគឺជារឿងពិតដែលបានរកឃើញ [...]