Posts tagged as "Patrimoine"

សង្គ្រាម​ប្រឆាំង​ក្រុមហ៊ុន​ចិន ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្លួន នៅ​​ព្រះ​វិហារ

សង្គ្រាម​ប្រឆាំង​ក្រុមហ៊ុន​ចិន ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្លួន នៅ​​ព្រះ​វិហារ

អង្រឹងនិងខ្ទមមួយចំនួន បានលេចរូបរាងកណ្តាលព្រៃ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របស់​ជនជាតិភាគតិចគួយ ដែលបាននាំគ្នាក្រោកឈរ ប្រឆាំងជាមួយក្រុមហ៊ុនចិនចំនួន៥ ដែលបានទទួលដី​សម្បទាន​សេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន និងដែលបានកំពុងឈូសឆាយដីព្រៃ របស់សហគមន៍ និងបំផ្លាញប្រាសាទ​បុរាណ នៅក្នុងតំបន់ក្នុងរបស់ពួកគេ។


តង់ជម្រករបស់ជនជាតិភាគតិច គួយ ដែលទៅបោះការពារដីរប្បធម៌ខ្លួន នៅក្នុងព្រៃ។ (រូបថត MONOROOM.info/ Kin.Br)

វិបត្តិដីសម្បទាន - សក់រួច ក្រមាជាប់និងស្មា អ្នកស្រី ជ័យ ភ័ក្ភ អាយុ ៤៤ឆ្នាំ ជនជាតិគួយ បានថ្លែងឲ្យដឹងថា ពលរដ្ឋ​បាននាំគ្នាមកដេក​នៅក្នុងព្រៃ អស់រយៈពេលជិតបីខែទៅហើយ ប៉ុន្តែពុំមាននណាម្នាក់ [...]

ឈូស​ដី​ប៉ះ​ប្រាសាទ៖ ថៅកែ​«ចិន»​រួច​ខ្លួន កម្មករ​«ខ្មែរ»​អាច​មាន​ទោស

ឈូស​ដី​ប៉ះ​ប្រាសាទ៖ ថៅកែ​«ចិន»​រួច​ខ្លួន កម្មករ​«ខ្មែរ»​អាច​មាន​ទោស

មន្ទីរវប្បធម៌ និងការិយាល័វប្បធម៌ខេត្តព្រះវិហារ បានធ្វើការចោទប្រកាន់ទៅលើកម្មករខ្មែរ ដែលបានស៊ីឈ្នួលឈូស​ឆាយដីឲ្យក្រុមហ៊ុនរូយហ្វេង ឬឡានហ្វេងរបស់ចិន ថាជាអ្នកបំផ្លាញសម្បត្តិវប្បធម៌ខ្លួនឯង មិនមែនជាកំហុសរបស់​ក្រុមហ៊ុនចិននោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគម អាដហុកប្រចាំ​ខេត្ត​ព្រះវិហារ។


សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)

ប្រព័ន្ធច្បាប់ - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់ស្វែងប្រតិកម្ម ពីខាងតំណាងកម្មករបាននៅឡើយ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ជាអ្នកបំផ្លាញគ្រឹះប្រាសាទបុរាណខ្មែរ [...]

ជនជាតិ​ដើម​ខេត្ត​ព្រះ​វិហារ បារម្ភ​ក្រុមហ៊ុន​ចិន​ព័ទ្ធ​យក​ដី និង​ប្រាសាទ

ជនជាតិ​ដើម​ខេត្ត​ព្រះ​វិហារ បារម្ភ​ក្រុមហ៊ុន​ចិន​ព័ទ្ធ​យក​ដី និង​ប្រាសាទ

តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច កួយ ពីខេត្តព្រះវិហារ បានឡើងមករាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមីនា​នេះ ដើម្បីដាក់ញ្ញត្តិ​ទៅក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ស្នើឲ្យមានការដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមរឿង​គ្រឹះប្រាសាទបូរាណ និងវត្ថុបុរាណមួយចំនួន កប់ក្នុងដីដែលក្រុមហ៊ុនចិនបានឈូសឆាយប៉ះ និងមានបំណងប្រមូល​យកនូវវត្ថុបុរាណ​ទាំងនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ស៊ឹង ស៊ាំ តំណាងសហគមឃុំប្រមេ។


សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)

បុរាណវត្ថុ - តំណាងសហគមនឃុំប្រមេអ្នកស្រី ស៊ឹង ស៊ាំ បានថ្លែងប្រាប់ទស្សនាវដ្ដី

អាចារ្យហែម-ចៀវ៖ ប្រវត្តិ​វីរជន​ស្នេហា​ជាតិ ចេញ​ពី​ព្រះសង្ឃ

អាចារ្យហែម-ចៀវ៖ ប្រវត្តិ​វីរជន​ស្នេហា​ជាតិ ចេញ​ពី​ព្រះសង្ឃ

រំលឹកពីមហាបុរសខ្មែរ- វីរបុរស អាចារ្យហែម ចៀវ បានរលត់ខ័ន្តទៅ ដោយមិនបានឃើញ​រាជាណាចក្រ​កម្ពុជា ជាទី​ស្រឡាញ់របស់លោក បានរួចផុតពីនឹមអណានិគមនិយមបារាំងនោះឡើយ។ យ៉ាងណាក៏ដោយ លោកត្រូវបាន​លើក​ជាវីរបុរសមួយដ៏ឆ្នើមផ្នែកនយោបាយ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ បាន​សម្រេច​ចាត់ឲ្យនាំ​អដ្ឋិធាតុ​លោក​អាចារ្យ ហែម ចៀវ មកធ្វើបុណ្យជាឧឡារិក សមតាមកិត្តិយសដែលជាតិ ត្រូវតម្កល់​តម្កើនលោកជារដ្ឋបុរស។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមរំលឹកពីប្រវត្តិរបស់លោកខ្លះៗ ដើម្បីទុកជាការរំលឹកដល់ វីរៈភាពរបស់​លោក។

លោកអាចារ្យ ហែម ចៀវ កើតនៅថ្ងៃអង្គារ៏ ខែមាឃ ព.ស ២៤៤១ គ.ស ១៨៩៨ នៅឃុំ ទំនប់ធំ ស្រុក ញញាឮ​ខេត្ត​កណ្តាល (ខេត្តកំពង់ស្ពឺ តាមឯកសាររបស់ ​មណ្ឌលវប្បធម៌ខ្មែរនៅស្វីស)។ លោកជាកូនទីពីរនៅក្នុង គ្រួសារដែល​មានឪពុកឈ្មោះ ហែម ជាមេស្រុក និងម្តាយឈ្មោះទីវ រួមនឹងបងប្អូនបួននាក់ទៀត ឈ្មោះ លោក ហែម លី លោក ហែម ហួត [...]

សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត - រំលឹក​ពី​ស្នា​ព្រះហស្ថ និង​ព្រះ​ជីវ​ប្រវត្តិ

សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត - រំលឹក​ពី​ស្នា​ព្រះហស្ថ និង​ព្រះ​ជីវ​ប្រវត្តិ

រំលឹកពីមហាបុរស - មានឯកសារជាច្រើន ដែលបានសរសេរពីព្រះជីវប្រវត្តរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត មហាបុរស និងអ្នកប្រាជ្ញមួយអង្គ ដែលសឹងតែគ្មានប្រជាជនខ្មែរណាម្នាក់ មិនស្គាល់ព្រះអង្គនោះឡើយ។ ប៉ុន្តែ​យើង​សូមលើកយកមកជម្រាប ដោយដកស្រង់ចេញពីឯកសារ​មួយចំនួន ​ដែលរៀបរៀងដោយព្រះមុនីកោសល សូរហាយ ដោយព្រះឃោសធម្ម ប៉ុណ្យ សុម្ភាជន និងដោយលោក ទ្រិញ វ៉ាញ បោះពុម្ភនៅព្រះពុទ្ធសករាជ ២៥១៣ និងនៅ​គ្រឹះសករាជ ១៩៧០ តែប៉ុណ្ណោះ។

ប្រសូតនៅថ្ងៃអង្គារ៏ ទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះអង្គជា​កូនច្បងនៃគ្រួសារមួយដែលមាន លោកឪពុកឈ្មោះ ព្រហ្ម ជួន អ្នកម្តាយឈ្មោះ យក់ និងប្អូន​ប្រុសឈ្មោះ ជួន នុត។ ព្រះជន្មាយុរវាង ១២ឆ្នាំ ព្រះអង្គបានត្រូវមាតាបិតា នាំទៅបួសរៀនអក្សរសាស្រ្តជាតិ ក្នុងសំណាក់​លោកគ្រូសូត្រស្តាំ​នាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្ត(ពាល្យំ) សង្កាត់រលាំងកែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...