Posts tagged as "CNRP"

​បណ្ដឹងរំលាយ CNRP៖ ទូត​អាមេរិក​ព្រមាន​​ពលរដ្ឋ​ខ្លួន​ពី​បញ្ហាសុវត្ថិភាព

​បណ្ដឹងរំលាយ CNRP៖ ទូត​អាមេរិក​ព្រមាន​​ពលរដ្ឋ​ខ្លួន​ពី​បញ្ហាសុវត្ថិភាព

ស្ថានទូតអាមេរិកបានសំដែង ការព្រួយបារម្ភ ពីការប្រឈមមុខគ្នាមួយ បន្ទាប់ពីការសម្រេចសាលក្រម របស់តុលាការកំពូលកម្ពុជា ដែលកំពុងបើកសវនាការជំនុំជម្រះ ទៅលើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពីស្ថានទូតរបស់ប្រទេសមហាអំណាច នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ

សេចក្ដី​ប្រកាសព័ត៌មាននោះ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ការដាក់កម្លាំងការពារយ៉ាងច្រើន ដើម្បីទប់ស្កាត់បាតុកម្ម ឬការតវ៉ាណាមួយ ដែលអាចធ្វើឡើង ប្រឆាំងនឹងសេចក្ដីសម្រេច របស់តុលាការកំពូល​ ហើយដែលអាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សា ជាយថាហេតុ។​ សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «កងកម្លាំងសន្តិសុខ ជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានដាក់ពង្រាយនៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅជុំវិញតុលាការកំពូល ខណៈចរាចរណ៍នៅជុំវិញព្រះបរមរាជវាំង [...]

អគ្គលេខាធិការ អ.ស.ប ស្នើ​ ហ៊ុន សែន ឲ្យ​មាន​លក្ខខណ្ឌ​ចាំ​បាច់ ដើម្បី​ការ​បោះ​ឆ្នោត​សេរី និង​ប្រជាធិបតេយ្យ

អគ្គលេខាធិការ អ.ស.ប ស្នើ​ ហ៊ុន សែន ឲ្យ​មាន​លក្ខខណ្ឌ​ចាំ​បាច់ ដើម្បី​ការ​បោះ​ឆ្នោត​សេរី និង​ប្រជាធិបតេយ្យ

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុង (បកប្រែក្រៅផ្លូវការ) ដែលផ្សាយចេញ ពីអង្គការសហប្រជាជាតិ បន្ទាប់ពីជំនួបរវាងលោក អង់តូនីញ៉ូ ហ្គូតែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧៖

អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានជួបប្រជុំ នាថ្ងៃនេះ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោកអគ្គលេខាធិការ បានថ្លែងអំណរគុណ ដល់ប្រទេសកម្ពុជា ចំពោះការរួមចំណែករបស់ខ្លួន ចំពោះកិច្ចប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ និងបានចូលរួមរំលែកទុក្ខ [...]

​ចៅក្រម​៩រូប​ជា​អ្នក​​សម្រេច​ករណី​រំលាយ CNRP ក្នុង​នោះ​៥រូប​មក​ពី CPP

​ចៅក្រម​៩រូប​ជា​អ្នក​​សម្រេច​ករណី​រំលាយ CNRP ក្នុង​នោះ​៥រូប​មក​ពី CPP

ចៅ​ក្រម​ទាំង ​៩ រូប​ រួម​​មាន​ លោក ​ឌិត មន្ទី ប្រធានតុលាការ​កំពូល​ និងសមា​ជិក ៨ រូប ផ្សេង​ទៀត មាន​លោក ជីវ កេង - លោក​ ឃឹម ប៉ុណ្ណ​ - លោក​​ យូរ ឧត្តរា - លោក​​ គង់ ស្រ៊ីម -លោក គង់ តារាឆាត - លោក សេង នាង - អ្នកស្រី សែម សក្កិកូឡា និង​អ្នក​ស្រី ចាំង ស៊ីណាត។ ចំណែក​​​អគ្គ​ព្រះ​រាជ​អាជ្ញា ​គឺ​អ្នក​ស្រី​ ជា លាង។ នេះ បើតាមលោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍។

នៅក្នុងបញ្ជីសមាជិក​គណបក្សប្រជាជនកម្ពុជា លោក​ ឌិត មន្ទី​ ​គឺ​ជា​សមាជិកជាន់ខ្ពស់ម្នាក់ [...]

CNRP បដិសេធ​មិន​ទទួល​ស្គាល់​សកម្មភាព និង​សេចក្ដី​ថ្លែងការណ៍​បុគ្គល

CNRP បដិសេធ​មិន​ទទួល​ស្គាល់​សកម្មភាព និង​សេចក្ដី​ថ្លែងការណ៍​បុគ្គល

គណបក្សសង្គ្រោះជាតិ បានចេញមុខ មកបដិសេធរាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលមានលក្ខណៈបុគ្គល និងដែលមិនមែនជាការសម្រេច របស់គណបក្ស ថាមិនមានជាប់ពាក់ព័ន្ធ នឹងគណបក្សនោះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយក្នុងរសៀលថ្ងៃនេះ (ម៉ោងនៅភ្នំពេញ) និងត្រូវបានអ្នកសារព័ត៌មានទទួលបាន នៅមុននេះ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិ សូមបដិសេធទាំងស្រុង នូវរាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេប របស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស»។

គណបក្សប្រឆាំងធំជាងគេមួយនេះ បានបញ្ជាក់នៅក្នុង សេចក្ដីប្រកាសព័ត៌មានដដែលថា ខ្លួន«មិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងរាល់សេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលមានលក្ខណៈជាបុគ្គលនោះឡើយ»។

គួរឲ្យកត់សម្គាល់ដែរថា សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងតែប៉ុន្មានម៉ោង [...]

សម រង្ស៊ី ប្រកាស​ជា​ផ្លូវការ​ចូល​ជា​សមាជិក CNRP វិញ

សម រង្ស៊ី ប្រកាស​ជា​ផ្លូវការ​ចូល​ជា​សមាជិក CNRP វិញ

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វិលចូលក្នុងគណបក្សសង្គ្រោះជាតិរបស់លោកវិញ បន្ទាប់ពីលោកបានប្រកាសលាចេញ អស់រយៈពេលជាច្រើនខែកន្លងមក និងស្របពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងប្រឈមនឹងការរំលាយចោល ពីសំណាក់តុលាការកំពូល ដែលនឹងត្រូវបើកសវនាការជំនុំជម្រះ នៅថ្ងៃស្អែក។

តែបើទោះជាគណបក្ស ត្រូវគេរំលាយ ឬមិនរំលាយក៏ដោយ លោក សម រង្ស៊ី បានអះអាងនៅក្នុងសេចក្ដីប្រកាសនោះថា លោកនៅតែចូលជាសមាជិក របស់គណបក្សសង្គ្រោះជាតិវិញដដែល។ លោកបានបង្ហាញពីហេតុផល​ «ខ្លាំងៗ» ជាមួយនឹងពាក្យ «ច្បាប់តិរច្ឆាន» ច្រើនដង ក្នុងសំណេររបស់លោក បង្ហោះលើបណ្ដាញសង្គម ដូចការដកស្រង់ទាំង​ស្រុង​ខាង​ក្រោម​ថា៖

១- ករណី គេរំលាយគណបក្សសង្គ្រោះជាតិ
ខ្ញុំបានលាលែងពីសមាជិកភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...