ក្រសួងមហាផ្ទៃមិនដឹង ពីបក្សសង្រ្គោះជាតិចុះជួបជនសង្ស័យ២៣នាក់
បើទោះជាគណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួននឹងចូលសួរសុខទុក្ខជនទាំង២៣នាក់ ក្នុងពេលដ៏ខ្លីខាងមុខនេះក៏ដោយ ក៏មន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធ មិនទាន់បានទទួលពាក្យស្នើចូលជួបជនទាំង២៣នាក់ ពីគណបក្សសង្រ្គោះជាតិនៅឡើយ ហើយក៏មិនទាន់មានការសម្រេចឲ្យគណបក្សសង្រ្គោះជាតិ ចូលសួរសុខទុកជនទាំង២៣នាក់នោះដែរ។
លោក វ៉ន ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - លោក គឹម សារិន ប្រធាននាយកដ្ឋានអប់រំកែប្រែ នៃក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា៖ [...]