កឹម សុខា ថាមានច្បាប់សមាជ តែ ហ៊ុន សែន ថាគ្មាន
ដើម្បីយកឈ្នះគូរប្រជែងនយោបាយ និងទាញប្រជាប្រិយភាពនយោបាយ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកហេតុផលមកពន្យល់ និងវាយបកលើកគូរបដិបក្ខ ជុំវិញច្បាប់សមាជតាមមូលដ្ឋានតែរៀងៗខ្លួន។
ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
នយោបាយ - បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធក្នុងការធ្វើសមាជជាតិនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា៖ «កាលៈទេសៈប្រទេសជាតិ កំពុងជាប់គាំងនយោបាយ យើងគួរតែធ្វើសមាជជាតិ ដើម្បីប្រមូលបញ្ហា [...]