Posts tagged as "CNRP"

កឹម សុខា៖ ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា មិន​មែន​ជា​ថ្នូរ​នៃ​ការ​ចរចា

កឹម សុខា៖ ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា មិន​មែន​ជា​ថ្នូរ​នៃ​ការ​ចរចា

ក្រោយពីលោកបញ្ចប់ការ សួរ​សុខ​ទុក្ខ​ជា​មួយ លោក មាជ សុវណ្ណារ៉ា នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ ម១ ព្រៃស លោក កឹម សុខា បាន ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ដោយ​ពាំនាំ​យក​នូវ​សំណូមពរ​របស់លោក មាជ សុវណ្ណារ៉ា ថា​មិន​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​យក​រឿង ដែល​គេ​ចាប់​ខ្លួន​លោក​ទៅ​ជា​ថ្នូរ ជា​មួយ​នឹង​ការ​បន្ទន់​ជំហរ​ក្នុង​ការ​ចរចា​ជា​មួយ​គណបក្ស​កាន់​អំណាច​ជា​ដាច់​ខាត។

ឆ្លើយតបនឹងសំណូមពរ​របស់​លោក មាជ សុវណ្ណារ៉ា អនុ​ប្រធាន​ទី១នៃ​រដ្ឋសភា និង ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ បាន​បញ្ជាក់​ដល់​មហាជន​ថា គណបក្ស​សង្រ្គោះ​ជាតិ​ គ្មាន​ថ្ងៃ​យក​ការ​ចាប់​ខ្លួន របស់​លោក មាជ សុវណ្ណារ៉ា យក​ទៅ​ដោះដូរ នឹង​ការ​ចរចា ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងចរចាហ្នឹង ហើយរឿងចាប់ខ្លួនគាត់ (មាជ សុវណ្ណារ៉ា) យើងអត់មានយក​ទៅដោះដូរគ្នាទេ យើងអត់មានទេ [...]

កឹម សុខា និង​មេធាវី ទៅ​ជួប មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​រសៀល​នេះ

កឹម សុខា និង​មេធាវី ទៅ​ជួប មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​រសៀល​នេះ

ក្នុងបណ្តាញសង្គម លោក កឹម សុខា (Kem Sokha) ក្នុង​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ បាន​សរសេរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «នៅ​វេលា​ម៉ោង​ពីរ រសៀល ថ្ងៃ​ទី១៧ វិច្ឆិកា ២០១៤នេះ ខ្ញុំ នឹង​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស “ម១”»។

លោកបានពន្យល់ថា ដំណើរ​របស់​លោក​ទៅ​កាន់​ទី​នោះ ដើម្បី​ចង់​ដឹង​ពី​សុខ​ទុក្ខ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ របស់​ថ្នាក់​ដឹកនាំ​គណបក្ស។ ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​សុំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា មាន​ការ​អត់​ធ្មត់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ខណៈ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខិត​ខំ​រក​គ្រប់​មធ្យោបាយ ដោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ»។

រីឯលោក មេធាវី ចាន់ ចេង បានថ្លែងប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងព្រឹកថ្ងៃទី១៧ [...]

សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

តុលាការរាជធានីភ្នំពេញបាន​សម្រេច​ចេញ​ដីការ ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះ​អាសន្ន។ ការ​ចាប់​ខ្លួន និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នៅ មន្ទីរ​អប់រំ​កែ​ប្រែ​ម១ ព្រៃ​សរ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សកម្មជនរបស់គណបក្សប្រឆាំងរូបនេះ បាន​លើក​ឡើង មុន​នឹង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​លោក ចូល​ពន្ធនាគារ​យ៉ាង​ដូច្នេះ​ថា៖ «យុត្តិធម៌​នឹង​កើត​មាន។ ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ទេ។ រឿង​នេះ​ជា​ករណី​នយោបាយ​ទេ។ អញ្ចឹង​ខ្ញុំ​គិត​ថា រឿង​នេះ យើង​បាន​ធ្វើការ​ចរចា​បញ្ចប់​បញ្ហា តាំង​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤​មក​ម្លេះ។ ហើយ​មក​ដល់​ពេល​នេះ យើង (អាជ្ញាធររដ្ឋាភិបាល) នៅ​តែ​មាន​ការ​ចាប់​ចង​​អ្នក​នយោបាយ​ទៀត។»

[...]

ណៃ វ៉ងដា៖ បក្ស​ប្រជាជន ចង់​គាប​ធ្វើ​​ប្រធាន និង​ជា​អគ្គ​លេខាធិការ គ.ជ.ប (vdo)

ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែល​សុទ្ធ​សឹង​ជា​សកម្ម​ជន​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ចង់​បង្ហាញ​សារ​ខ្លី​មួយ​ថា «រឿង​បញ្ហា​ជម្លោះ​ដី​ធ្លី មិន​ចាំ​បាច់​ធ្វើការ​តវ៉ា​ទេ។ ទោះ​តវ៉ា​យ៉ាង​ណា ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​ជា​ដំ​កំភួន​ដែរ ហើយ​អាច​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ទៀត​។» នេះ​ជា​ការ​លើក​ឡើង​របស់ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ច្បាប់​របស់​សមាគម ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក លោក ណៃ វ៉ងដា ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន  នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ នៅ​ទន្ទឹម​នឹង​«សារ​ខ្លី»​ខាង​លើ លោក ណៃ វ៉ងដា បាន​អះ​អាង​ទៀត​ថា ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សម្មជន​គណបក្ស​ប្រឆាំង ក៏​ជា​គំនាប​នយោបាយ​មួយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ពន្យល់​ថា [...]

ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ អនុវត្ត​តាម​ច្បាប់​អ្វី?

ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ អនុវត្ត​តាម​ច្បាប់​អ្វី?

ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០១៤នេះ យ៉ាង​ហោច​ណាស់​មនុស្ស​១៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​ជា​ស្រ្តី ចំនួន​១០នាក់ ព្រះ​សង្ឃ​ចំនួន​បី​អង្គ និង​សកម្ម​ជន​គណបក្ស​នយោបាយ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់ ផ្សេង​ទៀត។

មតិសាធារណៈជនមួយផ្នែក និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ករណី​ចាប់​ខ្លួន​នេះ ថា​ជា​រឿង​«នយោបាយ»។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចុុះ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​ប្រាស់​អំណាច​អាជ្ញាធរ​សាធារណៈ និង​ប្រព័ន្ធ​តុលាការ ដែល​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ប្រព័ន្ធ​នេះ​មិន​មាន​លក្ខណៈ​ឯករាជ្យ និង​អព្យាក្រិត្យ​ពេញ​លេញ។

គណបក្សសង្គ្រោះជាតិ បានថ្កោលទោស តម្រូវឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវ​តែបញ្ឈប់រាល់សកម្មភាពគម្រាមកំហែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...