Posts tagged as "CNRP"

ដំណោះ​ស្រាយ​៣​របស់​រដ្ឋាភិបាល ចំពោះ​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន

ដំណោះ​ស្រាយ​៣​របស់​រដ្ឋាភិបាល ចំពោះ​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន

រហូតមកដល់ម៉ោងនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្មជាផ្លូវការ ឬចេញជាសេចក្ដីថ្លែង​ការណ៍​អ្វី​នៅ​ឡើយ ទាក់ទងនឹងការប៉ះទង្គិច វាយតប់គ្នា រវាងពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃអាទិត្យ ទី២៨ ខែ​មិថុនា ឆ្នាំ២០១៥ ក្នុងចំណុចភូមិឆ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ខណៈពេលពលរដ្ឋកម្ពុជា ប្រមាណ​ជាង​១០០នាក់ បានប៉ុនប៉ង ចូលទៅមើលបង្គោលព្រំដែន លេខ២០៣។

ដើម្បីតបនឹងការរិះគន់ ដែលនិយាយថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជានៅស្ងៀមស្ងាត់ នៅចំពោះករណីនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី បានថ្លែងពន្យល់ថា រដ្ឋាភិបាល​បាន​ត្រៀមដំណោះស្រាយ ចំនួន៣រួចជាស្រេច។ លោកបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ថាដំណោះស្រាយទាំងបីនោះ រួមមាន៖

ទី១) កម្ពុជាមិនឲ្យបូរណៈភាពរាងកាយ របស់ប្រជាពលរដ្ឋខ្លួន ត្រូវបានទទួលការវាយដំ [...]

រដ្ឋាភិបាល​កម្ពុជា​សោក​ស្តាយ ចំពោះ​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​កម្ពុជា-វៀតណាម

រដ្ឋាភិបាល​កម្ពុជា​សោក​ស្តាយ ចំពោះ​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​កម្ពុជា-វៀតណាម

បន្ទាប់ពីហេតុការណ៍ប៉ះទង្គិច បានកើតឡើង កាលពីថ្ងៃអាទិត្យថ្ងៃទី២៨ ខែមិថុនា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ ឬសេចក្ដីប្រតិកម្មអ្វីនៅឡើយ ដោយរង់ចាំការអង្កេត ពីហេតុការណ៍នេះជាមុនសិន។ ប៉ុន្តែយ៉ាងហោចណាស់ រដ្ឋាភិបាលកម្ពុជា បានសម្ដែងការសោកស្ដាយ ដោយ​សារហេតុការណ៍ នៃអំពើហិង្សានេះ បានកើតឡើង ដោយមិនបានយកច្បាប់ជាតិ និងអន្តរជាតិ មក​ដោះ​ស្រាយ តែបែរជាមាន ការប្រើនូវកម្លាំងបាយ បង្ករបួសស្នាមដូច្នេះ។

អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នា​ព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរក​ដើម​ហេតុចំបង ដែលនាំឲ្យមានការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា៖ «យើង​កំពុងតែតាមតានមើល ហើយស្វែងរកថា តើហេតុដូចម្តេចបានកើតរឿងហ្នឹង? ។ [...]

សភា​នឹង​អនុម័ត​ច្បាប់ NGO ទោះ​ភាព​ចម្រូង​ចម្រាស់

សភា​នឹង​អនុម័ត​ច្បាប់ NGO ទោះ​ភាព​ចម្រូង​ចម្រាស់

កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលម៉ិញនេះ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងដូចគ្នា ទៅនឹង​ការបញ្ជាក់ របស់លោកនាយករដ្ឋ ហ៊ុន សែន នាពេលកន្លងមកនេះថា ច្បាប់សម្រាប់គ្រប់គ្រង អង្គការក្រៅ​រដ្ឋាភិបាល ចាំបាច់ត្រូវតែមាន ព្រោះដល់ពេលវេលា សម្រាប់រដ្ឋធ្វើការគ្រប់គ្រង ទៅលើអង្គការទាំងនោះ តាម​ច្បាប់មួយជាក់លាក់ហើយ។

សម្រាប់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ចំនួនជិត៤០០អង្គការ ដែលកំពុងមានសកម្មភាព ជួយសង្គម​នោះ បានបដិសេធ និងច្រានចោលនូវច្បាប់នេះ ដែលពួកគេគិតថា មានការកាត់បន្ថយនូវសិទ្ធិ និងសេរីភាព​របស់ប្រជាពលរដ្ឋ ពិសេសកិច្ចដំណើរការ ក្នុងស្ថាប័នអង្គការរបស់ពួកគេ។ ហើយតាមច្បាប់ថ្មីនេះ អង្កការ​មួយ​ចំនួន អាចឈានទៅរកការបិទចោល ដោយស្វ័យប្រវត្ត។

ចំពោះសេចក្តីព្រាងច្បាប់នេះ បើទោះជាមានការអះអាងដោយតំណាងរដ្ឋាភិបាលថា បានឆ្លងកាត់ការពិគ្រោះ​យោបល់ និងសិក្ខាសាលានានា ជួយអង្គការសង្គមស៊ីវិល [...]

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

ការសំដែងមតិមួយ របស់តំណាងអង្គការសមាគម ប្រមាណជាង២០០នាក់ របស់ត្រូវបានធ្វើឡើង ក្នុងនាម​ជា​ប្រជាពលរដ្ឋ ឬជាម្ចាស់ឆ្នោតម្នាក់ ដោយស្នើទៅតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងអស់ ដែលជាតំណាង​របស់ខ្លួន​ថា ពួកគេនឹងមិនបោះឆ្នោត គាំទ្រតំណាងរាស្រ្ត ឬបក្សណា ដែលបានចូលរួមគាំទ្រ ទៅលើការអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីសមា គម និងអង្គការក្រៅរដ្ឋាភិបាលខាងលើនោះឡើយ។ ការសំដែងមតិ របស់ពួកគេបាន​ធ្វើ​ឡើង នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ដោយមានការដាក់ញត្តិ សម្តែងការមិនពេញចិត្ត និងមិន​គាំទ្រ ទៅលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់នេះផង។

ក្រុមមន្ត្រីមកពីអង្គការសមាគមន៍ទាំងនោះ សុទ្ធតែបានសំនូមពរ ទៅគណបក្សដែលមានសម្លេង នៅក្នុងរដ្ឋ​សភា​ទាំងអស់ ឲ្យធ្វើការពិចារណា និង«គិត»ឡើងវិញ ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចេញច្បាប់នេះ។ មន្ត្រីជាន់​ខ្ពស់​មួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានថ្លែងព្រមានថា [...]

ទីស្តីការ​គណរដ្ឋមន្រ្តី ថា​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង «មិន​ចេះ»​ច្បាប់

ទីស្តីការ​គណរដ្ឋមន្រ្តី ថា​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង «មិន​ចេះ»​ច្បាប់

ក្នុងសន្និសិទ្ធសារព័ត៌មានលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាមួយនឹងការលើកឡើង​របស់លោក ដោយអានតាមលិខិត ដែលបានត្រៀមរៀបចំជាស្រេចនោះថា តំណាងរាស្រ្តពីររូប មកពីគណបក្ស​សង្គ្រោះជាតិ មានលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ជាមនុស្សមិនមានការយល់ដឹងពីច្បាប់ ដែលអ្នកតំណាង​រាស្ត្រទាំងពីរ បានលើកឡើងនោះ។

ប្រតិកម្មនេះរបស់មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើឡើងជាប្រតិកម្ម ទៅនឹងសំដីលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ដែលបានថ្លែង ក្នុងការសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ប្រឆាំង​ទៅនឹង«សេចក្តីជូនដំណឹង» របស់ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ដែលបានដាក់​ទៅ​កាន់ គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ដែលត្រូវឆ្លើយចំពោះមុខ គណកម្មការនៃរដ្ឋសភា ចាំបាច់ត្រូវបានការយល់​ព្រមជាមុន ពីរដ្ឋមន្រ្តី ឬពីប្រធានស្ថាប័ន។ លោក តឹករ៉េត សំរេច បានពន្យល់ថា សេចក្តីជូនដំណឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...