អ្នកចម្រៀងព្សាយ៖ បន្តបង្កើនចំណូល ជាមួយចម្រៀងថ្មី និងគម្រោងផ្សេងទៀត
គ្រាន់តែចម្រៀង ហ្គាំណាំ ស្តាយ (Gangnam style) មួយបទ ព្សាយរកចំណូលបានរាប់សិបលានដុល្លា រួចទៅហើយ។ អ្នកចម្រៀងកូរ៉េខាងត្បូងរូបនេះ សង្ឃឹមថានឹងរកបានចំណូលបន្តទៀត ជាមួយនឹងបទចម្រៀងថ្មីមួយទៀត ដែលទើបនឹងចេញផ្សាយកាលពីថ្ងៃ១៣ខែមេសាកន្លងទៅ។
ការប្រគុំតន្ត្រីដ៏ធំសម្បើម នៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៣មេសា ដើម្បីបញ្ចេញបទ«ជេនធលមែន»ជាលើកដំបូង។
ចម្រៀងក្រោយនេះ មានទម្រង់ប្រហាក់ប្រហែល នឹងចម្រៀងមុន ដែលទទួលការជោគជ័យហួសពីការស្មាននោះដែរ ដូចជាការរៀបចំសាច់រឿង ដែលកំប្លែងក្រម៉ាច់ក្រមើម មានចង្វាក់ញ៉ាក់ជាភ្លេងអេឡិកត្រូនិក តែមានក្បាច់រាំ ខុសប្លែកគ្នាបន្តិច។ រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃចេញផ្សាយ នៅលើគេហទំព័រចែកផ្សាយវិដេអូ យូធូប (Youtube) ដ៏ល្បី ចម្រៀង«ជេនធលមែន (Gentleman)» [...]