Posts tagged as "Playboy"

កីឡាករ ណីម៉ា ធ្វើ​ឲ្យ​ទស្សនាវដ្ដី ផ្លេប៊យ ផ្អាក​ការ​ផ្សាយ​នៅ​ប្រេស៊ីល

កីឡាករ ណីម៉ា ធ្វើ​ឲ្យ​ទស្សនាវដ្ដី ផ្លេប៊យ ផ្អាក​ការ​ផ្សាយ​នៅ​ប្រេស៊ីល

ការចេញលក់របស់ទស្សនាវដ្ដី ផ្លេប៊យ (Playboy) ត្រូវបានផ្អាកដោយតុលាការរបស់ប្រទេសប្រេស៊ីល ដោយមក​ពី​ការប្រើប្រាស់ឈ្មោះ ណីម៉ា (Neymar) ដោយគ្មានការអនុញ្ញាត។ នៅលើគម្របខាងក្រៅរបស់ទស្សនាវដ្ដី តារា​បង្ហាញ​ម៉ូដរូបស្អាតសក់ពណ៌ទង់ដែង នាង ប៉ាទ្រីស៊ីយ៉ា ជ័ដន (Patricia Jordane) បានប្រកាសថា នាងបានធ្វើឲ្យ ណីម៉ា ធ្លាក់ក្នុងអន្លង់ស្នេហ៍ដ៏ជ្រៅរបស់នាង។


កីឡាករ ណីម៉ា និងនាង ប៉ាទ្រីស៊ីយ៉ា នៅលើសម្បកទស្សនាវដ្ដី ផ្លេប៊យ។ (រូបថត fifa)

បាល់ទាត់ពិភពលោក - ច្បាប់រដ្ឋប្បវេណី ដែលអនុវត្តនៅក្នុងសាលាក្ដី នៃរដ្ឋ សាវ ប៉ាវឡូ (São Paulo) បានសម្រេច​ផ្អាកជាបន្ទាន់ នូវការផ្សាយរបស់ទស្សនាវដ្ដី ដែលមានឯកទេសខាងភេទ និងរឿងស៊ិចស៊ី។ [...]

អាល្លឺម៉ង៖ អាច​ដើរ​កម្សាន្ដ​«ស្រាត»​បាន នៅ​ទីក្រុង​មូនីឆ

អាល្លឺម៉ង៖ អាច​ដើរ​កម្សាន្ដ​«ស្រាត»​បាន នៅ​ទីក្រុង​មូនីឆ

មូនីឆ (Munich) ទីក្រុងដ៏ធំមួយរបស់ប្រទេសអាល្លឺម៉ង់ ទើបនឹងអនុញ្ញាតឲ្យអ្នករស់នៅ និងអ្នកទេសចរណ៍របស់ខ្លួន អាចដើរកម្សាន្ដដោយលែងខ្លួន «ននលគោក»បាន។ ប៉ុន្តែកន្លែងមួយចំនួននៅមានលក្ខខណ្ឌ នៅតែហាមមិន​អនុញ្ញាត​ឲ្យ ក្រុមដែលគ្មានខោអាវស្លៀកពាក់ ចូលមកក្បែរទេ។


ស្ត្រី«ស្រាត»មើលពីក្រោយ។ (រូបថតឯកសារ)

ស្រាតដើរតាមផ្លូវ លែងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល តទៅទៀតហើយ។ ជាពិសេសនៅទីក្រុងមូនីឆ ផ្នែក​ខាងត្បូង​នៃប្រទេសអាល្លឺម៉ង់ ព្រោះនៅពេលនេះ វាបានក្លាយទៅជារឿងធម្មតាសម្រាប់អ្នករស់នៅ ឬអ្នកទៅកម្សាន្ដ​នៅ​ទីនោះ។

ទីក្រុងមូនីឆ បានក្លាយជាទីក្រុងទីបីរបស់អាល្លឺម៉ង់ ដែលអនុញ្ញាតឲ្យមានការស្រាតដើរតាមផ្លូវសាធារណៈ។ តំបន់​ចំនួន៦ [...]

ឥណ្ឌា៖ តំណាង​រាស្ត្រ​ធ្វើ​កូដកម្ម​«អត់​អាហារ» ប្រឆាំង​ការ​បើក​រង្គសាល​ប្លេប៊យ

ឥណ្ឌា៖ តំណាង​រាស្ត្រ​ធ្វើ​កូដកម្ម​«អត់​អាហារ» ប្រឆាំង​ការ​បើក​រង្គសាល​ប្លេប៊យ

តំណាងរាស្ត្រមួយរូប បានគម្រាមថា នឹង«ឈប់ទទួលទានអាហារ» ប្រសិនណាជា ក្រុមហ៊ុនប្លេប៊យ (Playboy) មកបើក​រង្គសាលរបសខ្លួន នៅក្នុងប្រទេសឥណ្ឌា។ ការគម្រាមនេះ បានកើតឡើង បើទោះជា សម្លៀកបំពាក់របៀប«ស្ត្រីទន្សាយ» ត្រូវបានប្ដូរមក យកលំនាំតាមសម្លៀកបំពាក់ប្រពៃណីជាតិ ដែលរាងខើចលើក្រោម នោះបន្តិចក៏ដោយ។


សម្លៀកបំពាក់ដែលក្រុមហ៊ុនប្លេប៊យ រៀបចំអោយស្ត្រីអ្នកបម្រើការស្លៀក។

អ្នកតំណាងរាស្ត្រឥណ្ឌារូបនោះ បានគម្រាមថា គាត់នឹងចាប់ផ្ដើមការអត់អាហារ ក្នុងករណីដែលមានការបើកទ្វារង្គសាល នៃក្រុមហ៊ុនប្លេប៊យ នៅហ្គាវ (Goa) ផ្នែកខាងត្បូងនៃប្រទេស។ លោកមៃឃើល ឡូបូ (Michael Lobo) ជាតំណាងរាស្ត្រ មក​ពីគណបក្សអភិរក្សនិយមហ៊ិនឌូ ហៅកាត់ថា BJP បានជម្ទាស់ នឹងការបើកអោយមាន ការកំសាន្តសប្បាយរបៀបនេះ នៅ​ជាប់តំបន់ឆ្នេរ កង់ដូលីម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...