កោះល័នតា៖ កម្ពុជាបានបិតសំនុំរឿង ខណៈមេធាវីបារាំងម្នាក់សង្ស័យ
តាមអាជ្ញាធរកម្ពុជា បេក្ខជនដែលបានចូលរួម ក្នុងកម្មវិធី«កោះល័នតា» របស់ទូរទស្សបារាំង ឈ្មោះ ហ្សេរ៉ា បាបាំង (Gérald Babin) បានស្លាប់ដោយសារ«គាំងបេះដូង»។ ប៉ុន្តែមេធាវីម្នាក់នៅទីក្រុងប៉ារីស បានសំនូមពរអោយ ផលិតកម្មដែលផលិតកម្មវិធី បង្ហាញពន្លឺទៅលើចម្ងល់ទាំងឡាយ និងពីវិធានការសុវត្ថភាព របស់បេក្ខជនចូលរួមទាំងអស់។
បេក្ខជនហ្សេរ៉ា បាបាំង ស្លាប់ក្នុងកម្មវិធី «កោះល័នតា» របស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។
អាជ្ញាធរកម្ពុជាបានបិទការស៊ើបអង្កេត ទាក់ទងនឹងសំនុំរឿងមរណភាព របស់លោក ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ កាលពីថ្ងៃសុក្រទី២២ខែមិនាកន្លងទៅ នៅក្នុងកម្មវិធីទូរទស្សន៍បារាំងប៉ុស្ដ៍លេខ១ មានឈ្មោះថា កោះល័នតា (Koh-Lanta)។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅលើកោះរ៉ុង [...]