Posts tagged as "mariage fantôme"

នាវា​ដឹក​ទំនិញ​ខ្មោច​ដ៏ធំ​មួយ ជាប់​កឿង​នៅ​ឆក​សមុទ្រ​ភូមា

នាវា​ដឹក​ទំនិញ​ខ្មោច​ដ៏ធំ​មួយ ជាប់​កឿង​នៅ​ឆក​សមុទ្រ​ភូមា

នគរបាលភូមា បានប្រកាស នៅចុងសប្ដាហ៍​កន្លងមកនេះ នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន ថានាវាដឹកទំនិញដ៏ធំមួយ ដែលមានដោតទង់ជាតិឥណ្ឌូនេស៊ី ត្រូវបានរកឃើញ ដោយក្រុមអ្នកនេសាទភូមា នៅក្នុងសមុទ្រ អានដាម៉ាន់ (Andaman)។

នាវានេះ បានជាប់កឿង នៅលើកូនកោះខ្សាច់ក្រោមទឹកមួយ ហើយមិនមានមនុស្សណាម្នាក់ នៅកាន់កាប់នោះទេ។ ក្រុមអាជ្ញាធរភូមា ដែលបានឡើងទៅអង្កេត នៅលើនាវា បានគិតថា នាវាដែលមានបណ្ដោយ ១៧៧ម៉ែត្រ មួយគ្រឿងនេះ ត្រូវបានបោះបង់ចោល តាំងពីច្រើនថ្ងៃមកហើយ។

បើតាមគេហទំព័រ «Marinetraffic.com» ដែលជំនាញខាងនាវាចរណ៍ ក្នុងផ្ទៃសមុទ្រ នៅលើពិភពលោកនោះ បានបញ្ជាក់ថា នាវាខ្មោចមួយគ្រឿងនេះ ត្រូវបានសាងសង់ នៅឆ្នាំ២០០១ [...]

«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

មនុស្សដែលរងការចោទ ថាជា«បិសាចផឹកឈាម» ចំនួន៦នាក់ ត្រូវបានវាយសម្លាប់ ដោយហ្វូងមហាជន ដែលប្រកាសខ្លួនថា ជាក្រុមសេនាជនការពារតំបន់ «Mulanje» ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ាឡាវី (ទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍)។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យនគរបាលម៉ាឡាវី ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

អ្នកនាំពាក្យបានបញ្ជាក់ថា ហេតុការណ៍ចុងក្រោយបំផុត នៅក្នុងសំនុំរឿងនេះ កើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនោះ មនុស្សពីរនាក់ ត្រូវបានហ្វូងសេនាជនទាំងនោះ វាយធ្វើបាបរហូតស្លាប់ ដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់ បន្ទាប់ពីពួកគេបានសង្ស័យមនុស្សទាំងពីរនាក់ ថាជា«បិសាចផឹកឈាមមនុស្ស»។

ខណៈហេតុការណ៍មុនៗ ដែលបានផ្ទុះអំពើហិង្សាស្រដៀងគ្នានេះ នាយនគរបាលតំបន់មួយរូប ក៏ត្រូវបានសម្លាប់ដែរ ក្រោមការចោទប្រកាន់​ថាបាន«ឃុបឃិត» ជាមួយ «បិសាចផឹកឈាមមនុស្ស»។

» ប្រទេសម៉ាឡាវី ក្នុងផែនទីពិភពលោក៖

«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

វាជាការជួបភ្ញៀវ​ម្នាក់ ដែលមិនធ្លាប់ស្គាល់ពីមុន និងមក​ដោយមិនបានអញ្ជើញ តែបានធ្វើឲ្យលោះ​ព្រលឹង។ នេះ​បើតាម​ការ​អះអាង របស់នាង ការីណា ឌមីទ្រីអេវ៉ា (Karina Dmitrieva) ពីហេតុការណ៍មិននឹក​ស្មាន​ដល់ នៅ​ពេល​នាង​​បាន​បើករថយន្ដរបស់នាង នៅលើដងផ្លូវមួយ រវាងក្រុង «Lyubertsy» និង​ក្រុង«Lytkarino» ស្ថិត​នៅ​ភាគ​ខាងកើត​នៃប្រទេសរ៉ូស្ស៊ី។

បន្ថែមពីការរៀបរាប់លើហេតុការណ៍ ដែលនាង ការីណា បានឃើញផ្ទាល់នោះ នៅមានរូបភាពវីដេអូ ​ដែលថត​ជាប់​​ដោយកាម៉េរ៉ា​នៅជាប់នឹងរថយន្ដទៀត ដែលបានបង្ហាញឲ្យឃើញថា រថយន្ដបានទៅឈប់ នៅទី​កន្លែង​​ដ៏​ស្ងាត់​មួយ មុននឹងជួបជាមួយស្រមោលស្ទុង ពណ៌ស ដែលមានរាងរៅ ដូចជាមនុស្សស្រី​ស្លៀក​សំពត់​រ៉ូប​។ (វីដេអូ​មាន​ដាក់ជូន នៅខាងក្រោមអត្ថបទ)

ឃើញរូបភាព... បះសក់!

រឿងរ៉ាវកាន់តែធ្វើឲ្យអ្នកផងលោះព្រលឹង​ជាមួយនាង ការីណា ដោយហេតុថា នៅត្រង់ចំណុចនោះ កាល​ពី​ឆ្នាំ​១៩៨៩ [...]

រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

តាំងពីខែតុលាមកម្លេះ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បានប្រទះយ៉ាងហោចកាណូតចំនួន១៤ នៅក្នុងសមុទ្រ​ជប៉ុន (ឬសមុទ្រខាងកើត បើតាមការហៅរបស់ជនជាតិកូរ៉េ) ជាមួយនឹងសាកសពជាង២០នាក់ នៅក្នុង​សភាព​សល់តែគ្រោងឆ្អឹង។ អ្នកទទួលខុសត្រូវឆ្មាំសមុទ្រម្នាក់ លោក «Shuichi Hashizume» បាននិយាយថា៖ «អ្នក​ជ្រមុជទឹករបស់យើង បានរកឃើញសាកសព៣ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅ ក្នុងនោះសាកសពពីរ គ្មាន​ក្បាលនោះទេ។ នៅពេលយើងស្រង់ កាណូតនោះឡើងមក យើងរកឃើញឆ្អឹងខ្មោច ចំនួន៦ទៀត នៅក្នុង​នោះ។»

អ្វីដែលគេដឹងនៅពេលនោះ គឺកាណូតមួយចំនួន មានដាក់សញ្ញា តាមបែបជនជាតិកូរ៉េ ដែលធ្វើ​ឲ្យ​គេ​គិត​ថា មកពីប្រទេសកូរ៉េខាងជើង តែគេនៅមិនទាន់​ហ៊ានអះអាង ថាពិតនៅឡើយ។ រហូតលុះត្រាមកដល់​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍មុន ទើបការអះអាង ពីប្រភពដើមរបស់កាណូត មានភាពច្បាស់លាស់ ដោយសារ​អាជ្ញាធរ​បាន​ស្រង់​កាណូតមួយទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីកោះ សាដូ (Sado)។ [...]

រលំ​ដើមឈើ​អាយុ​២០០​ឆ្នាំ រក​ឃើញ​ឆ្អឹង​មនុស្ស​តាំង​ពី១ពាន់​ឆ្នាំ​មុន

រលំ​ដើមឈើ​អាយុ​២០០​ឆ្នាំ រក​ឃើញ​ឆ្អឹង​មនុស្ស​តាំង​ពី១ពាន់​ឆ្នាំ​មុន

បន្ទាប់ពីរងនូវខ្យល់ព្យុះ ដែលបានបោកបក់យ៉ាងខ្លាំងក្លារួចមក អ្នករស់នៅទីក្រុង ខូលូណី ដ៏តូច​មួយ នៃ​ប្រទេស​អៀឡង់ ចាំបាច់ត្រូវធ្វើតុល្យភាពឡើងវិញ ជាពិសេសនៅពេល ដែលដើមឈើមួយដើម ដែលមាន​ចំណាស់​តាំង​ពី២១៥ឆ្នាំមកហើយ ត្រូវបានរំលើងឫស រលំទាំងជំហរ។ ប៉ុន្តែនៅពេលដែលអ្នកភូមិ បានទៅដល់ជិត​ឫសឈើ ដែលមានវ័យដ៏ចំណាស់នេះ ពួកគេបានរកឃើញ គ្រោងឆ្អឹងជាច្រើន ដែលមានលក្ខណៈយ៉ាងចាស់​បូរាណ។

បន្ទាប់ពីត្រូវបានហៅ ឲ្យទៅពិនិត្យមើលហេតុការណ៍ រកឃើញខាងលើ ក្រុមអ្នកបូរាណវិទូ បានអះអាងថា សំណង់​ឆ្អឹងរបស់មនុស្សទាំងនេះ មានប្រវត្តិរបស់វា តាំងពីយុគសម័យបូរាណមកម្លេះ។

មរណៈភាពមួយ យ៉ាងទាន់ហន់

ការពិនិត្យស្រាវជ្រាវ បានបង្ហាញថា គ្រោងឆ្អឺងនេះ ជារបស់យុវជនវ័យក្មេងមួយរូប ដែលមានអាយុពី១៧ ទៅ​២០ឆ្នាំ និងបានរស់នៅ រវាងពីឆ្នាំ១០៣០ ទៅឆ្នាំ១២០០ ក្រោយគ្រឹស្ដ៍សករាជ។ បើតាមការស្រាវជ្រាវ ជំហាន​ដំបូងនេះ បានឲ្យដឹងថា យុវជនវ័យក្មេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...