កីឡាករលេង«ខាំ»មនុស្ស គ្មានកំហុសទេឬ នៅបាល់ទាត់ពិភពលោក?
ល្វី ស្វារ៉េស (Luis Suarez) ចំជាកែមិនឡើងមែន។ ជាថ្មីម្ដងទៀត កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានប្រើធ្មេញរបស់ខ្លួន ដើម្បីយកឈ្នះលើកីឡាករគូរប្រកួត។ ប៉ុន្តែមិនមែននៅក្នុងការប្រកួត ក្នុងក្របខ័ណ្ឌព្រីមៀលីក របស់អង់គ្លេសនោះទេ តែកីឡាកររូបនេះ បានប្រើជំនាញរបស់ខ្លួនខាង«ខាំ» ធ្វើឲ្យស្មាររបស់កីឡាករអ៊ីតាលីមួយរូបឲ្យរងរបួស នៅក្នុងការប្រកួតពិភពលោក២០១៤ នៅប្រទេសប្រេស៊ីល កាលពីយប់ម្សិលម៉ិញ។
ស្វារ៉េស ស្ទាបធ្មេញខ្លួន បន្ទាប់ពីបានខាំជនរងគ្រោះ ឲ្យដេកដួលរួច។ (រូបថត ហ្វេសប៊ុក)
បាល់ទាត់ពិភពលោក - រឿងអាស្រូវរបស់កីឡាករ ល្វី ស្វារ៉េស បន្តកើតមានមិនចេះចប់។ ប៉ុន្តែយ៉ាងហោចណាស់ ទង្វើរបស់កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ [...]