Posts tagged as "Election 2013"

ករណីសំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ​២០១៣

ករណីសំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ​២០១៣

ភ្នំពេញ៖ កាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទីប្រាំនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹង​ប្រព្រឹត្តទៅជាធម្មតាតាមកាលកំណត់។ ជាមួយគ្នានេះគណបក្សទាំងអស់ ដែលមានឈ្មោះចូលរួមការបោះឆ្នោត ក្នុង​អាណត្តិទីប្រាំនេះ បានព្យាយាមប្រើប្រាស់អស់ពីកំលាំង កាយចិត្ត និងគ្រប់មធ្យាបាយ«សុច្ចរិត» ធ្វើយ៉ាងណា​ដើម្បី​បានបង្ហាញខ្លួន និងបញ្ជាក់ពីគោលនយោបាយក្នុងការ«ដឹកនាំជាតិ»របស់បក្សខ្លួន ជូនដល់ប្រជាពលរដ្ឋ ដែលជា​«ម្ចាស់ឆ្នោត» ឲ្យបានដឹង និងធ្វើការសម្រេចចិត្តប្រកបដោយ«សតិសម្បជញ្ញៈ»ក្នុងការជ្រើសរើស «អ្នកដឹកនាំ»ថ្មី ដែលយល់ពីសុខទុក្ខប្រជារាស្រ្ត ជាពិសេសប្រទេសជាតិ។


ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)

ស្របពេលដែលដំណើរការនៃការរៀបចំឲ្យការបោះឆ្នោតដោយ គ.ជ.ប នេះ [...]

ហ៊ុន សែន អំពាវ​នាវ​ឲ្យ​អ្នក​បាញ់​ស្ព្រៃ​លើ​ផ្លាក​បក្ស​ប្រឆាំង ​ចេញ​សារភាព

ហ៊ុន សែន អំពាវ​នាវ​ឲ្យ​អ្នក​បាញ់​ស្ព្រៃ​លើ​ផ្លាក​បក្ស​ប្រឆាំង ​ចេញ​សារភាព

ភ្នំពេញ៖ ជាសានយោបាយចុងក្រោយ មុនថ្ងៃឃោសនាបោះឆ្នោតដែលនឹងខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថាធារណៈ ឲ្យអ្នកបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង ចេញមកសារភាព លោកនឹងជូនរង្វាន់លើកទឹកចិត្ត។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត keystone)

ថ្លែងក្នុងពិធី បញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមុនីសាលវ័ន្តជើងព្រៃ ស្ថិតនៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម នា ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវ ជាសារនយោបាយចុងក្រោយ នៅមុនពេលឃោសនាបោះឆ្នោតថា លោកអំពាវនាវឲ្យអ្នកបំផ្លាញ ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចេញមក​សារភាពលោកនឹងជូនរង្វាន់ ដើម្បីឈានទៅដល់ការចាប់មេខ្លោងនៅពីក្រោយ [...]

គ.ជ.ប រង​ការ​ចោទ​ថា​ចែក«បណ្ណ័​ព័ត៌មាន» មាន​ការ​រើស​អើង

គ.ជ.ប រង​ការ​ចោទ​ថា​ចែក«បណ្ណ័​ព័ត៌មាន» មាន​ការ​រើស​អើង

ភ្នំពេញ៖ គ.ជ.ប តែងតែអះអាងថា ខ្លួនយកចិត្តទុកដាក់ចំពោះកិច្ចការ ដែលខ្លួនទទួលខុសត្រូវ។ តែទោះជាយ៉ាងនេះក្តី ក៏ស្ថាប័ននេះ តែង​ត្រូវបានរិះគន់ដោយអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងជារឿយៗថា មិនគ្មានតម្លាភាព ឬមាន​លក្ខណៈជាប្រពន្ធ័ ដែល​ផ្តល់​ឲ្យដល់តែបក្សពួកនិយម។ តួយ៉ាងដូចជាករណី នៃការចែកបណ្ណ័អ្នកបោះឆ្នោតជាដើម ត្រូវ​បានចោទប្រកាន់ថា មិន​មានការគ្រប់គ្រងឲ្យបានម៉ត់ចត់ អង្គុយចាំតែយករបាយការណ៍ដែលបានខ្លួនទទួលមកសរុប ហើយសម្រេចថាជា​«លទ្ធផលវិជ្ជមាន» នោះ។


សន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនា។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោក ស៊ិន ឌឹម សមាជិក គ.ជ.ប បាន​បង្ហាញ​នូវ​លទ្ធផលនៃការចែកប័ណ្ណព័ត៌មាន [...]

កឹម សុខា៖ គ.ជ.ប.បោះពុម្ភ​សន្លឹក​ឆ្នោត លើស​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ ជាង​ពីរ​លាន​សន្លឹក

កឹម សុខា៖ គ.ជ.ប.បោះពុម្ភ​សន្លឹក​ឆ្នោត លើស​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ ជាង​ពីរ​លាន​សន្លឹក

ភ្នំពេញ៖ សន្លឹកឆ្នោតដែល គ.ជ.ប បានបោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំនេះ មានចំនួន​ច្រើនលើសលុប រហូតលើសចំនួនឈ្មោះប្រជាពលរដ្ឋ​ដែលបានចុះឈ្មោះជាងពីរលានសន្លឹក។


លំដាប់លេខរៀង របស់គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតនិតិកាលទី៥ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

តាមតារាងលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលចេញដោយ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បានបង្ហាញថា ចំនួនប្រជាពលរដ្ឋសរុប ដែលបានចុះឈ្មោះបោះឆ្នោតនោះ មានចំនួនជាង​ប្រាំបួនលាន​(៩៦,៧៥៤,៥៣)នាក់។

លោក កឹម សុខា បានធ្វើការចោទប្រកាន់ថា គ.ជ.ប មានភាពមិនប្រក្រតី ក្នុងការបោះពុម្ភសន្លឹកឆ្នោតច្រើនលើស​លុប​រហូតដល់ ១២,៣០៧,១៥០ សន្លឹក [...]

ហូរ វ៉ាន់៖ គណបក្ស មិន​អាច​«បំផ្លាញ»​ស្លាក​គណបក្ស ដែល​ជា​«ទ្រព្យ​ខ្លួន​ឯង»

ហូរ វ៉ាន់៖ គណបក្ស មិន​អាច​«បំផ្លាញ»​ស្លាក​គណបក្ស ដែល​ជា​«ទ្រព្យ​ខ្លួន​ឯង»

ភ្នំពេញ៖ គណបក្សប្រឆាំង មិនដែលមានគំនិត គិតឃើញពីការបំផ្លាញ«ស្លាក»គណបក្សខ្លួនឯងនោះទេ។ ការលើកស្លាក​នីមួយៗត្រូវចំណាយ លុយកាក់ ហើយក៏នឹងគ្មានបំណងណាមួយ ដែលត្រូវរៀបចំឲ្យមានការបំផ្លាញវាទៅវិញនោះដែរ។ គណបក្សនីមួយៗ ចង់បានតែសេចក្តីសុខ ចង់ឲ្យតែស្លាកនោះបាន«នឹងន»ទេ។ នេះជាកាលើកឡើងរបស់លោក ហូរ វ៉ាន់ អនុប្រធានគណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ។


សកម្មភាពលើកផ្លាកគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្ត សៀមរាប។

តាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហាញថា រាល់សកម្មភាព​បំផ្លាញស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ចំនួនដប់ប្រាំមួយ(១៦)ស្លាក ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខមួយ និងផ្លូវគ្រួសក្រហមក្នុងខេត្តព្រៃវែង និងស្វាយរៀង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...