អូស្ត្រាលី៖ យុវជនអាយុ២៥ឆ្នាំអស់ធ្មេញ ដោយផឹកសូដាផ្អែមច្រើនជ្រុល
សុខភាព៖ ជាកុសលល្អ ដែលវេជ្ជសាស្ត្រក្នុងសម័យនេះ អនុញ្ញាតអោយនាយ អាចពាក់ធ្មេញសិប្បនិមិត្តបាន។
យុវជន វីល្លៀម កេណេវែល និងធ្មេញសិប្បនិមិត្តរបស់នាយ។
ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ តែយុវជនកម្លាំងពេញម្នាក់នេះ អស់ធ្មេញពីមាត់រលីងទៅហើយ។ វីល្លៀម កេណេវែល (William Kennewell) ជនជាតិអូស្ត្រាលី ធ្លាប់បានផឹកទឹកសូដា ពី៦ទៅ៨លីត្រក្នុងមួយថ្ងៃ ក្នុងរយះពេល៣ឆ្នាំ ហើយបានធ្វើអោយនាយជ្រុះធ្មេញអស់ ដោយដាក់ជំនួសនៅថ្ងៃនេះ នូវធ្មេញសិប្បនិមិត្តវិញ។ នេះជាការអោយដឹងរបស់ សារព័ត៌មានប្រចាំថ្ងៃ អាឌឺឡេដ ណាវ [...]