អាជីវករថ្ងៃ១៤កុម្ភៈ បែបត្រូវប្តូរអាជីព ព្រោះលក់មិនដាច់
នៅថ្ងៃទី១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ នៅតាមដងផ្លូវនៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ ឃើញមានការដាក់លក់ផ្កាស្រស់ យ៉ាងព្រោងព្រាត ស្ទើរសឹងគ្រប់ច្រកល្ហក។។ ប៉ុន្តែការលក់ផ្កា នៅក្នុង១៤ កុម្ភៈឆ្នាំនេះ មិនដូចឆ្នាំមុននោះទេ។ អាជីវករជាច្រើនបានត្អូញត្អែរ ដោយសារតែឆ្នាំនេះ លក់មិនដាច់។
កញ្ញា ស្រីលីន ដែលជាអ្នកលក់ផ្កា នៅតាមបណ្តោយផ្លូវ ម៉ៅសេទុង បានប្រាប់ឱ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា ការលក់ផ្ការបស់កញ្ញា ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ក្នុងឆ្នាំ២០១៥នេះ លក់មិនសូវដាច់ដូចឆ្នាំមុនៗទេ ខុសឆ្ងាយពីគ្នាសឹងតែដូចមេឃ និងដី។ ខុសឆ្ងាយគ្នា ព្រោះតែបើគិត ក្នុងពេលម៉ោង៩ដូចគ្នា កាលពីឆ្នាំទៅ កញ្ញាលក់បានប្រមាណ ពី១០០ដុល្លារទៅ២០០ដុល្លារ ក្នុងតម្លៃផ្កាមួយដើម ពី៤០០០រៀលទៅ៦០០០រៀល។ ដោយឡែកឆ្នាំនេះវិញ សឹងតែលក់មិនបានមួយទងផង។
កញ្ញាបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយនេះ កញ្ញានឹងបញ្ឈប់អាជីព [...]