ព្រាប កុល៖ រដ្ឋសភាកម្ពុជាកំពុង«រេ»តាមខ្យល់សាច់ញាតិនិយម
រដ្ឋសភាជាស្ថាប័នច្បាប់កំពូលរបស់កម្ពុជា តែហាក់ដូចជាគ្មានជំហរច្បាស់លាស់ ទាំងក្របខណ្ឌច្បាប់ និងនីតិវិធីគ្រប់គ្រង ក្នុងការបង្ហាញដល់សាធារណៈជនឡើយ។ នេះបើតាមការលើកឡើងរបស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា នៅក្នុងវេទិការតុមូល ដែលរៀបចំដោយអង្គការខុមហ្វ្រែល នៅភោជនីយដ្ឋានខ្មែរសូរិន្ទ្រ កាលពីព្រឹកថ្ងៃទី២៧ ខែមករានេះ។
លោកបានពន្យល់ថា៖ «អ្នកនយោបាយ បង្កើតបានជាព្យុះ ហើយបក់ទៅផ្នែកណាមួយ។ ឯរដ្ឋសភាក៏ “រេ” ទៅតាមនោះដែរ។ (…) ករណីនេះ បើបន្តកើតមានតទៅទៀតនោះ មិនស័ក្កិសម ជាស្ថាប័នច្បាប់កំពូលរបស់កម្ពុជាទេ ព្រោះតែគ្មានច្បាប់ និងនីតិវិធីច្បាស់លាស់ ដើម្បីគ្រប់គ្រងខ្លួនឯងនោះ។»
លោក ព្រាប កុល បានបន្តថា ករណីនេះលោកនឹងបន្តតាមដានជាបន្តទៀត ដើម្បីបានដឹងថា [...]