ហ៊ុន សែន អះអាងថាបានស្រក់ទឹកភ្នែករាប់សែនដំណក់ មុនចេញទៅយួន
បើលោកមិនបានអះអាង ដោយខ្លួនលោកទេ ប្រហែលគ្មាននរណាបានគិត ពីមុនមកថា លោក ហ៊ុន សែន ជាមេដឹកនាំ ដែលពូកែយំ រហូតដល់ស្រក់ទឹកភ្នែក រាប់សែនដំណក់នោះទេ។ តែនេះ គឺលោកនាយករដ្ឋមន្ត្រី បានអះអាងដោយខ្លួនលោកផ្ទាល់ អំពីការស្រក់ទឹកភ្នែក រាប់សែនដំណក់នេះ នៅថ្ងៃនេះ ពោលគឺមួយថ្ងៃ មុនថ្ងៃខួបទី៤១ឆ្នាំ នៃការចាកចេញ ក្នុងខែមិថុនា ឆ្នាំ១៩៧៧ ទៅសុំឲ្យវៀតណាម លើកទ័ពចូល«រំដោះ» ប្រជាជនកម្ពុជា។
នៅលើបណ្ដាញសង្គម លោក ហ៊ុន សែន បានសរសេរនៅមុននេះបន្តិច ឲ្យដឹងថា៖ «នៅសល់១ថ្ងៃទៀត នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
បន្ទាប់មក លោកបានសរសេរបន្តថា៖ «ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេច នូវទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើង [...]