នៅឥណ្ឌា ស្ត្រី«ត្រូវស្ងាត់មាត់ និងទុកឲ្យគេរំលោភ»
«ស្រី ត្រូវទទួលខុសត្រូវ ក្នុងករណីរំលោភ ច្រើនជាងបុរស» នេះជាសម្ដី របស់ជនជាប់ចោទ ម៉ូកេស ស៊ីង (Mukesh Singh) ដែលបានចាប់រំលោភ និស្សិតស្រី កាលពីអំឡុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ នៅក្នុងរថយន្ដក្រុង កណ្ដាលរដ្ឋធានី ញ៉ូដេលី នៃប្រទេសឥណ្ឌា។ បើតាមបុរសនេះ ស្ត្រីត្រូវតែទទួលខុសត្រូវ ពីអំពើរំលោភសេពសន្ធវៈ ដែលរូបនាងបានរងគ្រោះ។
ផ្ដល់កិច្ចសម្ភាស នៅក្នុងភាពយន្ដឯកសារមួយ របស់ស្ថានីយទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) ដែលនឹងត្រូវយកមកបញ្ចាំង នៅថ្ងៃអាទិត្យនេះ ក្នុងឱកាសទិវាស្ត្រីអន្តរជាតិ ជនសង្ស័យ ម៉ូកេស ស៊ីង បានថ្លែងថា ខ្លួន«គ្មានវិប្បដិសារី»សោះឡើយ នៅចំពោះទង្វើឧក្រិដ្ឋរបស់ខ្លួន។
«នៅពេលត្រូវគេរំលោភ មិនត្រូវរើទេ!»
នៅក្នុងឯកសារនោះ ស៊ីង បានពន្យល់ថា និស្សិតស្រី និងសង្សារបស់នាង ដែលជិះនៅលើរថយន្ដ បន្ទាប់ពីបានចេញពីទស្សនាភាពយន្ដ មិនគួរនឹងប្រតិកម្មការពារខ្លួន ទល់នឹងក្រុមខ្លួន [...]