Posts tagged as "Kem Ley"

កែម ឡី៖ ផល​ប៉ះ​ពាល់​ប្រាំ​ចំណុច បន្ទាប់​ពី គ.ជ.ប ទាត់​ចោល​សំណើរ​បក្ស​ប្រឆាំង

កែម ឡី៖ ផល​ប៉ះ​ពាល់​ប្រាំ​ចំណុច បន្ទាប់​ពី គ.ជ.ប ទាត់​ចោល​សំណើរ​បក្ស​ប្រឆាំង

ម្សិលមិញនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលិខិតមួយសន្លឹកផ្ញើរជូនមេដឹកនាំបក្សបឆាំង ដោយសម្រេចទាត់ចោលសំណើរ សូមដាក់ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។


លោក សម រង្សី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ (រូបថត គណបក្សសង្គ្រោះជាតិ)

ការបដិសេធរបស់ គ.ជ.ប ចំពោះសំណើរដែលមានលក្ខណៈនយោបាយរបស់ លោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង​កំពុងមានប្រជាប្រិយភាព ត្រូវបាន លោក កែម ឡី ជាអ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិពណ៌នា​ថាកម្ពុជាអាចនឹងមានផលប៉ះពាល់ប្រាំចំណុច បន្ទាប់ពីការទាត់ចោលសំណើរនេះ។ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ អ្នកវិភាគរូបនេះ [...]

កែម ឡី៖ កឹម សុខា និង សម រង្ស៊ី អាច​នឹង​បែក​បាក់​គ្នា

កែម ឡី៖ កឹម សុខា និង សម រង្ស៊ី អាច​នឹង​បែក​បាក់​គ្នា

បន្ទាប់ពីការវិលត្រលប់ចូលកម្ពុជា កាលពីថ្ងៃទី១៩ខែកក្កដារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងធំជាងគេ ហើយដែលត្រូវបានអមដំណើរដោយលោក កឹម សុខា ជាដៃគូរួមជិតស្និត ក្នុងគណបក្សនោះមក មានមតិជា​ច្រើន​បាន​លើកឡើងពីវិបត្តិនៃការបែកបាក់ ថានឹងអាចកើតមានឡើង រវាងសម្ព័ន្ធភាពនៃមេដឹកនាំគណបក្សប្រឆាំងទាំងពីរ។


លោក កឹម សុខា (រូបខាងឆ្វេង) អមដំណើរប្រធានបក្សលោក សម រង្សី ត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី១៩ខែកក្កដា។ (រូបថត MONOROOM.info)

ការវិលត្រឡប់របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្ររបស់លោក និងរបស់គណបក្ស ចេញមកទទួលស្វាគមន៍រាប់សែននាក់ លើសពីការរំពឹងទុក ហើយបាន​ឈរអម​សងខាងផ្លូវ តាំងពីព្រលាន​យន្តហោះ​អន្តរជាតិ រហូតដល់ទីលានប្រជាធិបតេយ្យ ប្រកបដោយសាមគ្គីភាព [...]

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែង​បន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់​សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន [...]

ផៃ ស៊ីផាន៖ សម រង្ស៊ី ​ត្រូវ​បាន​ស្វាគមន៍​ចំពោះ​ការ​វិល​មក​កម្ពុជា​​វិញ

ផៃ ស៊ីផាន៖ សម រង្ស៊ី ​ត្រូវ​បាន​ស្វាគមន៍​ចំពោះ​ការ​វិល​មក​កម្ពុជា​​វិញ

ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនឯង និងជាទណ្ឌិត លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍បានប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅក្នុងការបោះឆ្នោតជាតិខែនេះ បើទោះជាត្រូវប្រឈម នឹងទោសជាប់​ពន្ធនាគារជាង១០ឆ្នាំក៏ដោយ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

នៅក្នុងវីដេអូ ដែលបង្ហោះនៅលើទំព័រហ្វេសបុករបស់លោក និងនៅក្នុងការផ្តល់ដំណឹងខ្លីៗ ដែលផ្សព្វផ្សាយដោយ​គណបក្សនេះ ប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ការប៉ុនប៉ងរបស់លោក ដើម្បីចរចាឲ្យមានការ​លើកលែង​ទោស ពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ជាមួយនឹងការឯកភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បរាជ័យ។ [...]

សង្គ្រាមហ្វេសប៊ុក៖ សម រង្សី​ថា​ឈ្នះ​លើ​បណ្ដាញ​សង្គម តែហ៊ុន សែន​​ថា​អត់​មាន​លេង​ទេ

សង្គ្រាមហ្វេសប៊ុក៖ សម រង្សី​ថា​ឈ្នះ​លើ​បណ្ដាញ​សង្គម តែហ៊ុន សែន​​ថា​អត់​មាន​លេង​ទេ

កណ្តាល៖ បន្ទាប់ពីប្រធានបក្សសង្គ្រោះជាតិ រស់នៅនិរទេសក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ បានប្រកាសពី ជ័យជម្នះនៃការបោះឆ្នោត លើលោកនាយករដ្ឋមន្ត្រី ក្នុងបណ្តាញសង្គម facebook ជាការឆ្លើយតបវិញ លោកនាយក​រដ្ឋមន្ត្រីបានប្រកាសជាសាធារណៈ ឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) កុំបោះឆ្នោតឲ្យគណបក្សប្រឆាំង ជាពិសេសបុគ្គល លោក សម រង្ស៊ី។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ថ្លែងចេញពីខេត្តកណ្តាល ស្រុកអង្គស្នួល ក្នុងពិធីសម្ពោធអគារសិក្សា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន មាន​ប្រសាសន៍​ថា ខុទ្ទកាល័យរបស់លោក ធ្លាប់បានប្រកាសបដិសេធពីឈ្មោះរបស់លោក នៅក្នុងហ្វេសប៊ុករួចហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...