Posts tagged as "Sok Sam Oeun"

វិសោធនកម្ម​ច្បាប់​ស្តីពី «សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល» រង​ការ​រិះគន់

វិសោធនកម្ម​ច្បាប់​ស្តីពី «សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល» រង​ការ​រិះគន់

គណបក្សប្រឆាំង បានធ្វើការរិគន់ ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពី«សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល» ដែលពុំមានអ្វី ជាក់លាក់ក្នុងការផ្តល់ជាប្រយោជអ្វីដល់មន្ត្រីរាជការ ក្នុងរយៈពេលជិតម្ភៃឆ្នាំមកនេះ។


សម័យកាលប្រជុំសភា ទី៩ កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះកន្លងមក។

កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះនេះ រដ្ឋសភាជាតិបានអនុម័តលើវិសោធនកម្ម លើមាត្រា៩ និងមាត្រា១០ នៃសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ក្នុងការផ្ទេរអំណាចពីរដ្ឋសភា មករដ្ឋាភិបាលវិញ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរពីពាក្យថា «កំណត់​ដោយច្បាប់ដោយឡែក» មកជា «កំណត់ដោយព្រះរាជក្រិត្យ ឬអនុក្រិត្យ» ក្រោមសម្លេងគាំទ្រ៨៥លើ៩៤។

លោក សុន ឆ័យ មកពីគណបក្សសមរង្សី មិនគាំទ្រឲ្យមានការធ្វើវិសោធនកម្មលើមានត្រា៩ និងមាត្រ១០ [...]

កម្ពុជា៖ សិទ្ធមនុស្សថា មេធាវី​គួរ​មាន​ឯករាជ្យ​ភាព​ក្នុង​វិជ្ជាជីវៈ និង​ពន្យល់​ពី​ច្បាប់

កម្ពុជា៖ សិទ្ធមនុស្សថា មេធាវី​គួរ​មាន​ឯករាជ្យ​ភាព​ក្នុង​វិជ្ជាជីវៈ និង​ពន្យល់​ពី​ច្បាប់

គណៈមេធាវី បានប្រឆាំងទៅនឹងការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រិះគន់ចំពោះ គណៈមេធាវី ដែលតម្រូវឲ្យមេធាវីទាំងអស់ ត្រូវសុំអនុញ្ញាត មុននឹងផ្តល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ អង្គការនេះ បានហៅការហាមប្រាមនោះថាជាការ «ប្រឆាំងនឹងសេរីភាព ក្នុងការបញ្ចេញមតិ» របស់មេធាវី។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់គណៈមេធាវីចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។


លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី៩។

ការប្រឆាំងរបស់គណៈមេធាវីកម្ពុជា ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១១ កុម្ភៈ ឲ្យរដ្ឋាភិបាលកម្ពុជា និងគណៈមេធាវី បញ្ឈប់ការខិតខំហាមប្រាមមេធាវី ក្នុងការផ្ដល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ។ អង្គការនេះបន្តថា [...]

ប៊ន សំណាង និងសុខ សំអឿន៖ ឃាតករ​សិប្បនិមិត្ត​ជា​ឃាតករ​ពិត បើ​តាម​សាលាឧទ្ធណ៍

ប៊ន សំណាង និងសុខ សំអឿន៖ ឃាតករ​សិប្បនិមិត្ត​ជា​ឃាតករ​ពិត បើ​តាម​សាលាឧទ្ធណ៍

សាលាឧទ្ធណ៍បានប្រកាស សាលក្រមដាក់ទោសម្នាក់២០ឆ្នាំដូចមុន លើជនជាប់ចោទ ប៊ន សំណាង និង សុខ សំអឿន នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បន្ទាប់ពីបានបានបើកធ្វើសវនាការឡើងវិញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក ក្នុងសំណុំរឿង បាញ់សម្លាប់ លោក ជា វិជ្ជា។


លោកប៊ន សំណាង​ ក្រោយពេលប្រកាសសាលក្រមចប់ ត្រូវចាប់បញ្ជូនទៅឃុំខ្លួនវិញ។
រូបថត MONOROOM.info/ O.Vary

បន្ទាប់ពីលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់រកភស្តុតាងជាក់លាក់ មក បង្ហាញតុលាការ ដើម្បីបញ្ជាក់ថា ជនជាប់ចោទប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតនៅឡើយ។ «ភាពពិត» ដែល​អ្នកផងមើលឃើញនោះ វាមិនមែនជា«យុត្តិធម៌» ដូចមាននៅក្នុងសាលក្រម របស់សាលាឧទ្ធរណ៍ដែលមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...