ប៊ន សំណាង និងសុខ សំអឿន៖ ឃាតករសិប្បនិមិត្តជាឃាតករពិត បើតាមសាលាឧទ្ធណ៍
សាលាឧទ្ធណ៍បានប្រកាស សាលក្រមដាក់ទោសម្នាក់២០ឆ្នាំដូចមុន លើជនជាប់ចោទ ប៊ន សំណាង និង សុខ សំអឿន នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បន្ទាប់ពីបានបានបើកធ្វើសវនាការឡើងវិញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក ក្នុងសំណុំរឿង បាញ់សម្លាប់ លោក ជា វិជ្ជា។
លោកប៊ន សំណាង ក្រោយពេលប្រកាសសាលក្រមចប់ ត្រូវចាប់បញ្ជូនទៅឃុំខ្លួនវិញ។
រូបថត MONOROOM.info/ O.Vary
បន្ទាប់ពីលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់រកភស្តុតាងជាក់លាក់ មក បង្ហាញតុលាការ ដើម្បីបញ្ជាក់ថា ជនជាប់ចោទប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតនៅឡើយ។ «ភាពពិត» ដែលអ្នកផងមើលឃើញនោះ វាមិនមែនជា«យុត្តិធម៌» ដូចមាននៅក្នុងសាលក្រម របស់សាលាឧទ្ធរណ៍ដែលមាន [...]