យ៉ោម បុប្ផា និងទឹម សាក់មុន្នី៖ មន្ត្រីសិទ្ធិមនុស្សថា ជាសាលក្រមគម្រាមការតវ៉ាដីធ្លីនៅកម្ពុជា
ជាសវនាការជំនុំជម្រះ លើសំណុំរឿងក្តីដាច់ដោយឡែកពីគ្នា ទាក់ទងករណីអ្នកស្រីយ៉ោម បុប្ផា ពីសំនុំរឿងបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី ពីសំនុំរឿងបុរីកីឡា ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធទី២៦ ខែធ្នូ កន្លងទៅ និងបានអូសបន្លាយបន្តរ រហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ។
ក្រុមអ្នកគាំទ្រជនជោប់ចោទទាំងពីរ បានធ្វើការទាមទារ នៅពីមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៦ធ្នូកន្លងទៅ។ រូបថត MONOROOM.info/ O.Vary។
ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស អ្នកស្រី យ៉ោម បុប្ផា អ្នកតវ៉ាដីធ្លីដ៏លេចធ្លោម្នាក់ នៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ [...]