Posts tagged as "Hun Sen"

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ម្នាក់ជូនពរទៅ ម្នាក់ទៀតជូនពរមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ត្រឡប់ទៅលោក សម រង្ស៊ី វិញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរជូនពរលោក ឲ្យឆាប់ជាសះស្បើយ ពីជំងឺកាលពីម្សិលម៉ិញ។ នេះ បើតាមមតិយោបល់ពីរឃ្លា ដែលបានសរសេរ ដោយគណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Hun Sen» នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានក្នុងស្រុកមួយ។

បើតាមសារព័ត៌មាននោះ ដែលគេស្គាល់ថា មាននិន្នាការ ស្និតនឹងរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណនេយ្យនោះ ជារបស់លោក ហ៊ុន សែន។ គណនេយ្យហ្វេសប៊ុក «Hun Sen» បានសរសរ នៅត្រង់កន្លែង​ដាក់មតិយោបល់ថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ»។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ នៅថ្ងៃទី៥ ខែឧសភារួចហើយ ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ នៅលើទំព័រទ្វីសធើរ [...]

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

ទោះជាអវត្តមាន ពីឆាកនយោបាយខ្មែរ ក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅ​តែ​ផ្ដល់​សម្លេង និង​រូបភាព​ម្ដងម្កាល នៅតាមបណ្ដាញ​សង្គម សម្រាប់ជូនទៅពលរដ្ឋ និង​ជាពិសេស​អ្នកគាំទ្រ​របស់​លោក។ លើក​នេះ លោកបាន​សរសេរ​សារ​ជូនពរ​មួយឃ្លា ជាភាសាអង់គ្លេស សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​ប្រកាសថា បានធ្លាក់ខ្លួន​មានជំងឺ ចាំបាច់ត្រូវព្យាបាល ជាបន្ទាន់។

នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់រូបថត របស់​លោក ហ៊ុន សែន ​ដែល​ថត​ជាមួយ​កូនចៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី ជាមួយនឹងឃ្លានោះ ដូច្នេះ​ថា៖ «ខ្ញុំសូម​ជូនពរ ​​សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆាប់ជា​សះស្បើយ និងត្រឡប់​មកមាន​សុខភាពបរិបូរណ៍​វិញ»។

ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ ត្រូវ​សង្គ្រោះ​បន្ទាន់

ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ ត្រូវ​សង្គ្រោះ​បន្ទាន់

ការធ្លាក់ខ្លួនឈឺ តាំងពីរសៀលម្សិលម៉ិញ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាំបាច់ ត្រូវការសង្គ្រោះបន្ទាន់នេះ បានធ្វើឲ្យអាក់ខាន ដល់ជំនួបជាច្រើន ជាមួយមន្ត្រីរាជការ ដែលលោកគ្រោងជួបនៅព្រឹកនេះ និងជាពិសេស មន្ត្រីបរទេសច្រើននាក់ មកពីប្រទេសជប៉ុន ឥណ្ឌា និងបារាំងនោះផង។ នេះ បើតាមការប្រកាសផ្ទាល់ របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក នៅមុននេះបន្តិច។

លោកបានសរសេរថា៖ «ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្ដិបរទេស ពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ។»

លោក ហ៊ុន សែន មិនបានបញ្ជាក់ថា លោកមានអាការៈរោគអ្វី ដែលចាំបាច់ត្រូវព្យាបាលជាបន្ទាន់ យ៉ាងដូច្នេះទេ។ លោកគ្រាន់តែសរសេរថា៖ «ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជម្ងឺ [...]

Freedom House៖ ហ៊ុន សែន ដូរ​យុទ្ធសាស្ត្រ​មក​បង្ក្រាប​សារព័ត៌មាន

Freedom House៖ ហ៊ុន សែន ដូរ​យុទ្ធសាស្ត្រ​មក​បង្ក្រាប​សារព័ត៌មាន

ជាថ្មីម្ដងទៀត ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងការរិះគន់ ពីសំណាក់របាយការណ៍ របស់អង្គការអន្តរជាតិមួយ ដែលអះអាងថាកម្ពុជា គឺជាប្រទេសដែល«គ្មានសរីភាព» ខាងសារព័ត៌មាន។ អង្គការនោះបានព្យាករណ៍ថា កម្ពុជា​អាច​នឹង​មាន «ការ​បង្ក្រាប» កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅមុន​ការ​បោះឆ្នោត ​ខិត​ជិត​មក​ដល់។ ប៉ុន្តែការលើកឡើងនោះ ត្រូវបានមន្ត្រី​​រដ្ឋាភិបាលច្រានចោល និងបរិហាររបាយការណ៍នេះ ថាចេះ​តែ​វាយ​ប្រហារ ទៅលើ​ប្រទេស​កម្ពុជា​ ទាំង​បិទ​ភ្នែក។

របាយការណ៍ ចេញផ្សាយកាលពីសប្ដាហ៍មុន របស់អង្គការ «Freedom House» បានហៅប្រទេសកម្ពុជា ថាជាប្រទេស «គ្មានសេរីភាព» សម្រាប់វិស័យសារព័ត៌មាន​ និងបានដាក់ចំណាត់ថ្នាក់យ៉ាងទាប ឲ្យដល់ប្រទេសមួយនេះ (ជាប់លេខទី៣៣ ពីក្នុងចំណោម៤០ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក និងលេខទី១៥២ ពីក្នុងចំណោម១៥៨ប្រទេស នៅលើពិភពលោក)។ នៅក្នុងរបាយការណ៍ដដែល បានពន្យល់បន្តថា [...]

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

នៅមិនទាន់បានមធ្យមភាគ នៅឡើយទេ សម្រាប់វិស័យសារព័ត៌មាន នៅកម្ពុជា បើគេប្រៀបធៀបចំណាត់ថ្នាក់ របស់ប្រទេសនេះ នៅក្នុងបញ្ជីចំណាត់ថ្នាក់ ទាំង ១៨០ ប្រទេស ទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ប្រទេសកម្ពុជា ទទួលបានពិន្ទុ ៤២,០៧ ត្រូវនឹងចំណាត់ថ្នាក់លេខ ១៣២ ខណៈប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសណ័រវេស ដែលទទួលបានពិន្ទុ ត្រឹមតែ៧,៨០ប៉ុណ្ណោះ។

នៅបណ្ដាប្រទេសទាំង១០ នៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគ្រាន់បើជាង៦ប្រទេស មាន៖ ប្រទេស វៀតណាម (លេខ ១៧៥) ឡាវ (លេខ ១៧០) ព្រុយណេ (លេខ ១៥៦) សិង្ហបូរី (លេខ ១៥១) ម៉ាឡេស៊ី (លេខ ១៤៤) និងប្រទេស ថៃ (លេខ ១៤២)។ តែចំណាត់ថ្នាក់របស់កម្ពុជា នៅអន់ជាង៣ប្រទេស នោះគឺប្រទេស ឥណ្ឌូនេស៊ី (លេខ ១២៤) ហ្វីលីពីន (លេខ ១២៧) និងជាពិសេស គឺប្រទេសភូមា (លេខ ១៣១) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...