Posts tagged as "Hun Sen"

ង្វៀង ហ៊្វូជុង មក​កម្ពុជា​​ជជែក​​រឿង​​«ព្រំដែន​និង​និគម​ជន​យួន»

ង្វៀង ហ៊្វូជុង មក​កម្ពុជា​​ជជែក​​រឿង​​«ព្រំដែន​និង​និគម​ជន​យួន»

របៀបវារៈផ្លូវការ ទាក់ទងនឹងបញ្ហាព្រំដែន ឬបញ្ហា«និគមជនវៀតណាម នៅកម្ពុជា» មិនត្រូវបាន​ប្រទេសកម្ពុជា​ប្រកាស តាំងពីដំបូងមកទេ។ ផ្ទុយទៅវិញ ជារៀងរាល់ ការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់វៀតណាម ហៅកាត់ថា «VNA» តាំងពីមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម មកកាន់ប្រទេសកម្ពុជា មិនបានភ្លេចរំលឹក លើកមកសរសេរ នូវបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែន ដែលប្រទេសទាំងពីរ​សម្រេចធ្វើបាន ៨៤ភាគរយនោះឡើយ។

ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ គេត្រូវរង់ចាំរហូតដល់ សេចក្ដីថ្លែងការណ៍​រួម ស្ដីពី«ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម» ត្រូវបានភាគី​ទាំងសងខាង ចុះហត្ថលេខារួចជាស្ថាពរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ទើបគេអាចដឹងថា តើខ្លឹមសារនៃការជួបជជែក រវាងមេដឹកនាំកុម្មុយនីស និងមេដឹកនាំកម្ពុជា [...]

ហ៊ុន សែន ​ឲ្យ ធី សុវណ្ណថា ក្លាយ​ជា​សមាជិក​បក្ស​ មុនការសម្រេច​របស់ CPP រាជធានី

ហ៊ុន សែន ​ឲ្យ ធី សុវណ្ណថា ក្លាយ​ជា​សមាជិក​បក្ស​ មុនការសម្រេច​របស់ CPP រាជធានី

ការសម្រេចជាផ្លូវការ ឲ្យកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង ក្លាយជាសមាជិកពេញសិទ្ធិ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានឲ្យដឹង នៅក្នុងលិខិតមួយ ដែលចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ និងមានហត្ថលេខារបស់លោក នុត ជា ប្រធានគណបក្សប្រចាំរាជធានីភ្នំពេញ។ ផ្ទុយទៅវិញ បណ្ណសម្គាល់សមាជិកគណបក្ស ដែលមានហត្ថលេខារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្ស បែរជាត្រូវបានធ្វើឡើង តាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ និយាយរួមគឺ៣ថ្ងៃ មុនការសម្រេចរបស់លោក នុត ជា។

ក្នុងលិខិត ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៩ ខែកក្កដា​ម្សិលម៉ិញ លោក នុត ជា ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានសម្រេចបញ្ចូលកញ្ញា ធី សុវណ្ណថា ឲ្យក្លាយជាសមាជិកគណបក្ស ដោយយោងតាមសំនើរ ចុះលេខ០៣/ ១៧លស ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ របស់គណៈកម្មាធិការសាខាគណបក្ស គណៈចាត់តាំងគណបក្សរាជធានីភ្នំពេញ និងតាមពាក្យស្នើសុំ ចូលជាសមាជិក [...]

សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​ថ្មី ស្ដី​ពី​គណបក្ស​នយោបាយ

សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​ថ្មី ស្ដី​ពី​គណបក្ស​នយោបាយ

ការធ្វើវិសោធនកម្មជាថ្មី ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានសហភាពអ៊ឺរ៉ុបសំដែងក្ដីព្រួយបារម្ភ របស់ផងខ្លួន និងហៅការបន្ថែមពាក្យពេជន៍ថ្មីៗ នៅក្នុងការធ្វើវិសោធនកម្មនោះ ថាបាន«បើកចំហ ឲ្យមានការបកស្រាយទូលំទូលាយ និងតាមតែអំពើចិត្ត»។ នេះ បើតាមការលើកឡើង របស់អ្នកស្រី «Genoveva Hernandez Uriz» ភារធារីទទួលបន្ទុកខាងនយោបាយ និងជាតំណាងគណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំប្រទេសកម្ពុជា។

ការលើកឡើង របស់អ្នកស្រី តំណាងគណៈប្រតិភូសហភាពអ៊ឺរ៉ុបខាងលើ ត្រូវបានស្រង់សំដីដោយសារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ «The Cambodia Daily» ស្របពេលនឹងការរិះគន់ របស់គណបក្សនយោបាយ ដែលគ្មានអសនៈនៅក្នុងរដ្ឋសភា និងអង្គការសង្គមស៊ីវិលមួយចំនួន នៅចំពោះការកែច្បាប់ថ្មី [...]

ហ៊ុន សែន កំណត់​​ថ្ងៃ​ទិវា​​ដាក់​បញ្ចូល​ប្រាសាទ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក ចំ​ថ្ងៃ​ធ្វើឃាត កែម ឡី

ហ៊ុន សែន កំណត់​​ថ្ងៃ​ទិវា​​ដាក់​បញ្ចូល​ប្រាសាទ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក ចំ​ថ្ងៃ​ធ្វើឃាត កែម ឡី

«អនុញ្ញាតឲ្យខ្ញុំ យកឱកាសនេះ ដើម្បីប្រកាសថា យើងនឹងយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាទិវានៃការចងចាំ ក្នុងការដាក់បញ្ជូលសំបូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក» ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រារព្ធធ្វើ នៅពហុកីឡាដ្ឋានជាតិ​អូឡាំពិក កាលពីល្ងាច ថ្ងៃចន្ច ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលម៉ិញ។

តើនៅថ្ងៃទី១០ ខែកក្កដា មានរឿងកើតឡើងសំខាន់ សម្រាប់ប្រទេសកម្ពុជា រហូតដល់ថ្នាក់ តម្រូវឲ្យលោក ហ៊ុន សែន សម្រេចឡើង​យ៉ាងដូច្នេះ? 

បើតាមសំដីរបស់បុរសខ្លាំងកម្ពុជា ការជ្រើសរើសយកថ្ងៃទី១០ ខែកក្កដា បានភ្ជាប់ព្រឹត្តិការណ៍សំខាន់ តែ«មួយ»​គត់។ នោះគឺជាថ្ងៃ ដែលលោកបានបញ្ជា ទៅបណ្ដាពលរដ្ឋនៅគ្រប់ខេត្តក្រុងនានា ឲ្យធ្វើការទូងស្គ គោះត្រឡោក [...]

ហ៊ុន សែន ប្រកាស​សួរ​ថា តើ​នេះ​ជា​រូប​លោក​«ពិត»​ឬ​ទេ?

ហ៊ុន សែន ប្រកាស​សួរ​ថា តើ​នេះ​ជា​រូប​លោក​«ពិត»​ឬ​ទេ?

«មើលក្មួយៗ ជាយុវជន! តើខ្ញុំនេះ ជា ហ៊ុន សែន ពិតឬទេ?» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានសួរយ៉ាងដូច្នេះ ទៅកាន់អ្នកចូលរួម នៅក្នុងពិធីអបអរសាទរ នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ ដែលប្រារព្ធធ្វើនៅក្នុងពហុកីឡាដ្ឋានជាតិ នៅយប់ថ្ងៃទី ១៧ ខែកក្កដានេះ។

សំនួរនេះ ដែលទទួលបានការទះដៃ យ៉ាងកងរំពង ពីសំណាក់អ្នកចូលរួម ទំនងជាលោកចង់ឆ្លើយតប ទៅកាន់ការលើកឡើង និងការលេចឮ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលអះអាងថា លោកកំពុងឈឺធ្ងន់ ហើយត្រូវបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស។

ប៉ុន្តែលោក ហ៊ុន សែន បានបន្ធូរបរិយាកាសមកវិញ ដោយបានលើកឡើងថា លោកមិនបាន«ទះកំផ្លៀង»នរណាម្នាក់ទេ។ ផ្ទុយទៅវិញ លោកគ្រាន់តែចង់បំភ្លឺ ពីការលើកឡើង តាមបែប«អគតិ» របស់មនុស្សមួយចំនួន ដែលលោកអះអាងថា ពួកគេទាំងនោះ មានបំណងចង់បង្កចលាចល។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...