
ស្នងការអ៊ឺរ៉ុប៖ សិទ្ធិមនុស្សនៅកម្ពុជា ធ្លាក់ចុះធ្ងន់ធ្ងរណាស់
វាទំនងជាសេចក្ដីសន្និដ្ឋាន ក្នុងជំហានដំបូង សម្រាប់បេសកកម្មស្វែងរកការពិត របស់ក្រុមប្រតិភូពិសេស របស់សហភាពអ៊ឺរ៉ុប ដែលបានបញ្ចប់ទៅ នៅថ្ងៃទី១១ ខែកក្កដាកន្លងមក បន្ទាប់ពីក្រុមប្រតិភូមួយនេះ បានចុះទៅដល់ប្រទេសកម្ពុជា សម្រាប់រយៈពេល៧ថ្ងៃ (តាំងពីថ្ងៃទី៥ ខែកក្កដា)។ ជាសារដ៏ខ្លីមួយ ដែលបង្ហើបឲ្យដឹង ពីសំណាក់ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) នៅរសៀលថ្ងៃ ព្រហស្បត្តិទី១២ ខែកក្កដានេះ (ត្រូវជាយប់ថ្ងៃដដែល ម៉ោងក្នុងប្រទេសកម្ពុជា)។
អ្នកស្រីបានគូសបញ្ជាក់ នៅក្នុងទំព័រទ្វីសធើររបស់អ្នកស្រីថា៖ «មានការធ្លាក់ចុះធ្ងន់ធ្ងរណាស់ ផ្នែកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត នៅកម្ពុជា បូករួមទាំងការគម្រាមកំហែង ប្រឆាំងសិទ្ធិសេរីភាពសហជីពនោះផង។ បេសកកម្មស៊ើបអង្កេត របស់សហភាពអ៊ឺរ៉ុប ទើបនឹងបញ្ចប់ទៅ ហើយយើងនឹងសិក្សាមើល ចាប់ពីពេលនេះ [...]