មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយអ្វីចេះតែត្រូវ!
នាយករដ្ឋមន្រ្តីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន គប្បីត្រូវធ្វើការបែងចែក ឲ្យដាច់ពីគ្នា រវាងវប្បធម៌សន្ទនា និងការរិះគន់ ដើម្បីប្រយោជន៍ជាតិ និងសង្គម។ នេះជាការថ្លែងអះអាង របស់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្ដ៍។ លោកបានថ្លែងឡើងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដូចជាលោកនាយករដ្ឋមន្រ្តីជាដើម អ្វីដែលលោកលើកឡើង សុទ្ធតែត្រឹម«ត្រូវ» តែមើលមកគេ អ្វីដែលបានលើកឡើង សុទ្ធតែ«ខុស»ទាំងអស់។
ប្រតិកម្មខាងលើនេះ ក្រោយពីការលើក ឡើងរបស់លោកនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត ពី«វប្បធម៌សន្ទនា» និងបញ្ហា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ការឆ្លើយតបរបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ស្នើឲ្យដៃគូសន្ទនាទាំងអស់ គោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី បានស្នើឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន គ្រប់មូលដ្ឋាន [...]