Posts tagged as "Hun Sen"

សម រង្ស៊ី បន្ត​ដុត​រដ្ឋាភិបាល «ដៃ​ភ្លើង ជើង​មាន់»

សម រង្ស៊ី បន្ត​ដុត​រដ្ឋាភិបាល «ដៃ​ភ្លើង ជើង​មាន់»

សង្គ្រាមពាក្យសំដី របស់ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុងពេលកន្លងមក ដែលត្រូវបានអ្នកវិភាគ​និយាយថា បានបង្កឧបសគ្គ ដល់ការដោះលែង សកម្មជន​គណបក្ស និងសកម្មជនសិទ្ធិមនុស្ស ពីពន្ធនាគារនោះ នៅមិន​ទាន់​ធន់​ល្មម​នៅឡើយ។ តែប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស ឯបរទេស​រូបនេះ ហាក់បាន​បន្ថែម​ល្បឿន​ថ្មីទៀត ក្នុងការបញ្ឆេះរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានកំដៅឆេះ​ជាភ្លើង​ឡើង។

ក្នុងព្រឹកថ្ងៃពុធនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី រូបភាពប្រៀបធៀបជាច្រើន ត្រូវបាន​បង្ហោះ​ចេញ ជាមួយនឹងពាក្យ​ហៅ​រដ្ឋាភិបាល​កម្ពុជា ថាជារដ្ឋាភិបាល «ដៃភ្លើង ជើងមាន់» ជាមួយនឹងឃ្លា ជា​ភាសា​អង់គ្លេសថា «A destructive government»។ រូបភាពប្រៀបធៀបទាំងនោះ មាន​បង្ហាញ​ពីទិដ្ឋភាព ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ធំៗ នាពេលកន្លងមក ដូចជា ការរំលោភយកដីធ្លី ផ្ទះសម្បែង (ដីក៏ប្លន់ - ដំណាំ​ក៏​ឈូស - ផ្ទះ​ក៏ដុត) [...]

ឆ្នាំថ្មី... ធី សុវណ្ណថា ខ្មាស​អៀន​នឹង​រឿងរ៉ាវ​ក្នុង​ឆ្នាំ​ចាស់

ឆ្នាំថ្មី... ធី សុវណ្ណថា ខ្មាស​អៀន​នឹង​រឿងរ៉ាវ​ក្នុង​ឆ្នាំ​ចាស់

ពាក្យសភាសិតខ្មែរ «គិតរូចសឹមគូរ» មានអត្ថន័យជ្រៅជ្រះណាស់ នៅក្នុងឆាកជីវិត នៃមនុស្សផងទាំងពួង។ ព្រោះ​បើមានពាក្យ «មុតបន្លា យកបន្លាជួស» ក៏នៅមានពាក្យបន្តមួយឃ្លាទៀត «សំដី​ជ្រុល​ហួស មិន​អាច​ជួសវិញបានឡើយ» ដែលធ្វើឲ្យសុភាសិតមួយឃ្លានេះ ពន្យល់យ៉ាងច្បាស់ថា បុគ្គលិក​លក្ខណៈ គឺជាភាព​ចាំបាច់ណាស់ សម្រាប់មនុស្ស​ទាំង​ឡាយ​ណា ដែលចង់ធ្វើខ្លួន ឲ្យ​ក្លាយ​ជា​«វីរជន»។

រួចចុះកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រ​​គណបក្ស​ប្រឆាំង​ល្បីឈ្មោះ ដែលងាកត្រឡប់ ១៨០អង្សា ទៅ​គាំទ្រ​រដ្ឋាភិបាល​វិញ តើនាងចង់និយាយពីអ្វីខ្លះ តាម​រយៈសារដែលនាង ទើបនឹងបង្ហោះ​នៅ​លើ​​ទំព័រ​​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​​នាង សម្រាប់ឆ្នាំថ្មីនេះ?

ការបង្ហោះសារ ដែលអាចធ្វើឲ្យហូរទឹកភ្នែកនោះ មានអត្ថន័យទាំងស្រុងថា៖ «នៅក្នុងឆ្នាំថ្មី២០១៧នេះ ខ្ញុំ​នឹង​ព្យាយាម​ចេញ​ឲ្យឆ្ងាយ ពីនយោបាយ​ដ៏ខ្មៅ​កខ្វក់​នេះ ខ្ញុំមានអារម្មណ៍ខ្មាស់អៀន នឹងខ្លួនឯង នូវរឿងរ៉ាវ [...]

សារព័ត៌មាន​​អ៊ឺរ៉ុប៖ យុទ្ធនាការ​កំចាត់ សម រង្ស៊ី របស់ ហ៊ុន សែន

សារព័ត៌មាន​​អ៊ឺរ៉ុប៖ យុទ្ធនាការ​កំចាត់ សម រង្ស៊ី របស់ ហ៊ុន សែន

សាលក្រមសម្រេច កាលពីថ្ងៃអង្គារ របស់សាលាដំបូងរាជធានី ផ្ដន្ទាទោសលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ជុំវិញការបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់លោកនោះ បាន​បង្ក​ការ​​ចាប់​អារម្មណ៍ យ៉ាងព្រោងព្រាត ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ នៅអ៊ឺរ៉ុប សឹងតែគ្រប់ភាសា គ្រប់ប្រទេស។ ព័ត៌មាន​ដែលចេញផ្សាយ ទាំងនៅលើទំព័រគេហរទំព័របស់ពួកគេ ទាំងនៅលើក្រដាសបោះពុម្ភផ្សាយ បាន​ពញ៉ាក់​សាធារណ​មតិ នៅអ៊ឺរ៉ុបចាប់ពីថ្ងៃ ដែលចេញសាលក្រម រហូតមកដល់ថ្ងៃនេះ។

ដូចសារព័ត៌មានបារាំង ឈ្មោះ «Le Monde» ទើបនឹងចេញ​ផ្សាយអត្ថបទ (បង់ប្រាក់ ដើម្បីបានអាន) របស់​ខ្លួន នៅព្រឹកថ្ងៃសុក្រទី៣០ ខែធ្នូនេះ ដោយ​ដាកចំណងជើងថា «សម រង្ស៊ី មុខព្រួញដដែលៗ [...]

សួន សេរីរដ្ឋា៖ ហ៊ុន សែន គ្មាន​តម្លៃ​ស្មើ ឌុយតែតេ រឿង​«រណប​បរទេស»

សួន សេរីរដ្ឋា៖ ហ៊ុន សែន គ្មាន​តម្លៃ​ស្មើ ឌុយតែតេ រឿង​«រណប​បរទេស»

«បណ្តាញសារព័ត៌មានកន្ទប មួយចំនួនដែលខំលើកជើង ធ្វើអត្ថាធិប្បាយប្រៀបធៀបលោក ហ៊ុន សែន និង​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ថា មានចរឹតមិនរណបបរទេសដូចគ្នានោះ វាគ្រាន់តែជា​ការ​និយាយ ដើម្បីបញ្ជោរបោកសុំលុយលោក ហ៊ុន សែន ចាយប៉ុណ្ណោះ» មួយឃ្លានេះ ជាសេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ របស់​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលទំនងជាចង់បញ្ជាក់ថា លោក ហ៊ុន សែន មាន​ប្រាក់​ច្រើន រហូត​ត្រូវ​បានប្រព័ន្ធ​ផ្សព្វផ្សាយខ្លះបោកចាយ តាមរយៈ​អត្ថបទ​«លើក​ជើង»​របស់​ផងខ្លួន។

ដើម្បីអបអរប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ ក្នុងដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប៉ុន្មាន​ថ្ងៃចុង​ក្រោយ មកកាន់ប្រទេសកម្ពុជា បណ្ដាសារព័ត៌មានមួយចំនួន ដែលរងការដាក់ឈ្មោះ ពីសំណាក់​លោក សួន សេរីរដ្ឋា ថាជាសារព័ត៌មាន«កន្ទប» បានជ្រើសរើសប្រធានបទមួយ មកធ្វើអត្ថាធិប្បាយ៖ នោះគឺ​លោក ហ៊ុន សែន មាន​ចរឹត​«មិនរណប»បរទេស ដូចលោក [...]

អ្នក​លក់​ដូរ​កញ្ច្រែង​ល្អី ក្នុង​សម័យ​តេជោ មាន​សំណាង?

អ្នក​លក់​ដូរ​កញ្ច្រែង​ល្អី ក្នុង​សម័យ​តេជោ មាន​សំណាង?

ជាសារាចរ ដែលមានអត្ថន័យយោង យ៉ាងខ្លីដូច្នេះថា «ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​របស់​​ពលរដ្ឋ ព្រមទាំង​កែលម្អ​សេវាសាធារណៈ ​ជូន​ប្រជាពលរដ្ឋ» និងអមដោយសំណេរ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក បន្ថែម ថាលោក«បានតាមដាន យ៉ាង​យកចិត្ត​ទុក​ដាក់ ចំពោះ​ជីវភាព​រស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ដែលមានមុខរបរលក់ដូរតូចតាច នៅ​តាម​ផ្សារ ដែល​ជួប​ការ​លំបាក»។

«សម្រេច​លុប​ចោល​ ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ពល​រដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី នៅតាម​ទីផ្សារ​ទូទាំងប្រទេស» នេះ​បើគេ​អាន​សេចក្ដី ដែលមានសរសេរនៅលើសារាចរ ចុះ​ហត្ថលេខា​ដោយលោក ហ៊ុន សែន ផ្ទាល់ នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដែល​លោក​បាន​បញ្ជាក់ថា ជា​សារាចរ​ដែល​ធ្វើឡើង បន្ទាប់ពីលោកបានពិភាក្សា ជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...