គល់ បញ្ញា៖ ប្រព័ន្ធបោះឆ្នោតថ្មី ផ្ដល់ជំនឿទុកចិត្ត ៩៨% មិន«ខុសបច្ចេកទេស»
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការ ខុមហ្រ្វែល បានបង្ហាញពីប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលអាចជួយ ដល់ការចុះឈ្មោះបោះឆ្នោត និងផ្ដល់ជំនឿទំនុកចិត្តរហូតដល់ទៅ ៩៨%។ ការថ្លែងរបស់លោក បានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅក្នុងសិក្ខាសាលាមួយ របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា ERA នៅចំពោះមុខអ្នកសារព័ត៌មានច្រើននាក់ តំណាងសង្គមស៊ីវិល និងតំណាងគណបក្សជាច្រើននាក់។
នាយកប្រតិបត្តិនៃអង្គការ ខុមហ្វ្រែល បានបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលមានជំនាញខាងកាងារបោះឆ្នោត បានដកស្រង់ នូវបច្ចេកវិទ្យាមួយចំនួនពីបរទេស និងមានការសហការជាមួយអ្នកជំនាញបច្ចេកវិទ្យាផងដែរ ដើម្បីជួយដល់ប្រព័ន្ធចុះឈ្មោះបោះឆ្នោត។ បច្ចេកវិទ្យានោះ នឹងផ្ដល់នូវទំនុកចិត្ត រហូតដល់ទៅ ៩៨% ថាគ្មានឈ្មោះស្ទួន [...]