ជំនួប ហ្សេ២០៖ ពិពរណ៍រូបភាពរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី ២០ មិថុនា ២០១២
- កែប្រែចុងក្រោយ: June 21, 2012
- ប្រធានបទ: ពាណិជ្ជកម្មពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីភ្នាកងារសាពត៌មានកម្ពុជា AKP បាននិយាយអោយដឹង ពីថ្ងៃទី២០មិថុនាកន្លងទៅ ពីការបានអញ្ជើញចូលរួម ក្នុងថានះជា ប្រធាន អាស៊ាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបកំពូលហ្សេ ២០ តាមការអញ្ជើញរបស់លោកប្រធានធិបតី ម៉ិចស៊ិក ហ្វីលីព កាដឺរ៉ុង ហីណូជូស្សា (Felipe Calderón Hinojosa) ដែលប្រពឹត្តទៅនៅតំបន់ ឡូស កាប៊ូស (Los Cabos) នៃប្រទេសម៉ិចស៊ិក។
ទីភ្នាក់ងារបាន និយាយពីការថ្លែងអន្តរាគមន៍ របស់លោកនាយករដ្ឋមន្ត្រី ដែលលើកពីកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងក្រុមបណ្ដាប្រទេស ហ្សេ២០។ នៅក្នុងក្នុងជំនួបដដែលនោះ លោក ហោ ណាំហុង ក៏បានជួបប្រជុំជាមួយរាល់បណ្ដា រដ្ឋមន្ត្រីការបរទេស របស់ ហ្សេ២០នោះផងដែរ។ លោក ហ៊ុន សែន បានឆ្លៀតក្នុងឱកាសនោះ ដើម្បីជួប ជជែកការងារមួយ ដោយឡែក ជាមួយលោកប្រធានាធិបតីម៉ិចស៊ិក ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូចង់ដឹងបន្ថែម ថា ក្រៅតែពីកិច្ចប្រជុំ ហ្សេ២០ ដែលមាននៅលើតុនោះ តើក្រុមប្រតិភូជាន់ខ្ពស់ នៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសកម្មភាពអ្វីខ្លះទៀត។ បើដូច្នេះ យើងសូមអញ្ជើញ លោកអ្នកទស្សនាពិពណ៌រូបភាព ដែលយើងបានទៅតាមដាន និងសូមបង្ហាញជូន ដូចខាងក្រោម៖
ដំណើរមកដល់របស់ លោកហ៊ុន សែន ដោយមានទទួលពីលោកប្រធានាធិបតីម៉ិចស៊ិក នឹងអ្នកមុខអ្នកការ នៅក្នុងពិធីនោះ។
ដំណើរមកដល់របស់ លោកហ៊ុន សែន ដោយមានទទួលពីលោកប្រធានាធិបតីម៉ិចស៊ិក នឹងអ្នកមុខអ្នកការ នៅក្នុងពិធីនោះ។
លោកនាយករដ្ឋមន្ត្រី ញញឹមហើយអោនមុខចុះ ទំនងជាគិតអ្វីមួយ ឬក៏មើលអ្វីមួយ ?
មានតែមេដឹកនាំ ២ឬ៣នាក់ប៉ុណ្ណោះ ក្នុងនោះមានលោកនាយករដ្ឋមន្ត្រីខ្មែរម្នាក់ដែរ ដែលចាប់អារម្មណ៍ដឹងថា មានអ្នកថតរូប នៅហ្សេ២០។
ក្នុងពេលរងចាំ ... លោកនាយករដ្ឋមន្ត្រីខ្មែរ ងាករកមើល មេដឹកនាំណាផ្សេងទៀត ក្រែងលោមានអីអាចនិយាយ ជាមួយគ្នាបាន។
ជិតរួចហើយ តស់យើងនាំគ្នាលើកបាតដៃមួយចំហៀងទាំងអស់គ្នា ដើម្បីជាសញ្ញាថា «ត្រៀមថត!!!»
ឈរត្រឹមត្រូវរួចទាំងអស់គ្នាហើយ! ដូច្នេះ នេះជារូបដែលបានថតរួចរាល់។ តែ... បាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅណាហើយ? បើខំស្វែងរកបន្តិចទៅ លោក ហ៊ុន សែន ឈរនៅខាងក្រោយ លោកប្រធានធិបតីចិន ហ៊ូ ជិនតាវ (Hu Jintao)។
តែអ្វីដែលល្អ គឺក្នុងជំនួបកំពូលនេះ ទង់ជាតិរបស់ប្រទេសកម្ពុជា ត្រូវបានគេដោត នៅសឹងតែគ្រប់សាល។ ហើយក្នុងរូបនេះ គឺគេដោត នៅជិតចំកណ្ដាលគេ ក្បែរនឹងទង់ជាតិរបស់ប្រទេសអូស្រ្តាលី៕