គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) ៖ ផោម

«គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) ៖ ផោម» រឿងខ្លី សម្រាប់មនុស្សគ្រប់វ័យអាន។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) ៖ ផោម
រូបគំនូរស្ត្រីម្នាក់ ចូលទៅជួប និងពិគ្រោះ អំពីជំងឺខ្លួន ជាមួយគ្រូពេទ្យ។ (រូបគំនូរឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២០​ មេសា ២០១២
  • កែប្រែចុងក្រោយ: April 20, 2012
  • ប្រធានបទ: រឿងខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖

- ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា មិនសុខស្រួលដែរ។ និយាយឲ្យត្រង់ទៅ នៅពេលរង់ចាំ​ជួបលោកគ្រូពេទ្យ ខ្ញុំបានធ្លាយវាចេញ ប្រហែលជា១០ដង រួចមកហើយ តែខ្ញុំប្រាកដក្នុងចិត្តថា លោកគ្រូពេទ្យ និងអ្នកឯទៀត មិនបានចាប់អារម្មណ៍ទេ។

- បាទៗ លោកយាយ ខ្ញុំដឹងថា វាមកពីអ្វីហើយ។ ឥឡូវ ខ្ញុំជូនថ្នាំនេះទៅលោកយាយ ដើម្បីយកទៅពិសារ។ ហើយលោកយាយ នឹងមកជួបខ្ញុំវិញ នៅថ្ងៃច័ន្ទក្រោយនេះទៀត។

ថ្ងៃចន្ទមកដល់ ដូនចាស់បានត្រឡប់ មកជួបគ្រូពេទ្យជាថ្មី តែលើកនេះ ដូនចាស់មិនសប្បាយចិត្តទេ។ គាត់និយាយ​ទៅ​ពេទ្យថា៖

- នែលោកគ្រូពេទ្យ ខ្ញុំមិនសប្បាយចិត្តទេ ព្រោះតាំងពីខ្ញុំលេបថ្នាំ ដែលលោកគ្រូពេទ្យឲ្យខ្ញុំនោះទៅ ផោមខ្ញុំប្រែក្លាយជាមានក្លិនស្អុយ ខុសប្លែកអស្ចារ្យ ពីរាល់ដង តែវានៅមិនឲ្យសំលេង ដូចមុនទេ។

- ល្អណាស់ៗ​ ! បានន័យថា ខ្ញុំព្យាបាលច្រមុះរបស់លោកយាយ បានសំរេចហើយ ។​ ឥឡូវ ខ្ញុំត្រូវព្យាបាល ត្រជៀករបស់លោកយាយ បន្តទៅទៀត ...

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...