ទិវាសិទ្ធិលំនៅដ្ឋានលើកទី២៩៖ ភាពស្រេកឃ្លាន«សិទ្ធិមានលំនៅដ្ឋាន»
ប្រជាពលរដ្ឋមួយចំនួនធំ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានធ្វើការបញ្ចេញមតិផ្សេងៗគ្នា ជុំវិញការបណ្តេញចេញ ជាមួយនិងឧបសគ្គមួយចំនួន ពិសេសការគំរាមកំហែងដោយអំណាច និងហិង្សាពីមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ។ ប្រជាពលរដ្ឋមួយចំនួនទៀតក៏បានបង្ហាញ និងត្អូញត្អែរពីបញ្ហា«រស់នៅ» ក្រោយការជម្លៀសថា មានអស្ថេរភាពនៃកាន់កាប់ដី, ប្រឈមនឹងការបណ្តេញចេញជាបន្ត, គ្មានលំនៅដ្ឋានរស់នៅសមរម្យ និងកង្វះហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។
ក្នុងកម្មវិធីនេះដែរ ក្រុមអ្នកជួបជុំទាំងនេះ បានដើរជាក្បួនឆ្ពោះទៅរដ្ឋសភា ក៍ដូចជាសាលារាជធានីភ្នំពេញ ក្នុងការបន្ត ឬបន្ថែម«ញត្តិ»សារជាថ្មី ពីបញ្ហាវិវាទដីធ្លីកន្លងមក ដែលនៅមិនទាន់មានដំណោះស្រាយ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងឡើងថា [...]