អាជីវករផ្សារនាគមាសផ្អាកការតវ៉ា រងចាំលទ្ធផលពីការចរចា
អាជីវករ ផ្សារនាគមាសស្ថិតក្នុងខណ្ឌទួលគោក ដែលបានប្រមូលគ្នាប្រមាណជា ១០០ នាក់ ធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ សុំឲ្យបញ្ចុះតម្លៃតូបពីប្រធានផ្សារនោះ បានផ្អាកការការតវ់ារបស់ពួកគេជាបណ្ដោះអាសន្ន បន្ទាប់ពីគណៈកម្មការផ្សារ និងតំណាងអាជ្ញាធរ បានសន្យាជួបចរចានៅរសៀលថ្ងៃពុធនេះវិញ។ ប៉ុន្តែភាគីទាំងសងខាង នៅតែប្រកាន់នូវគោលការណ៍តែរៀងខ្លួន។
ជាការរំលឹកឡើងវិញ សេចក្តីជូនដំណឹង ស្តីពីតម្លៃជួលតូបចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ បានបង្ហាញនូវតួលេខឡើងប្រមាណ៣០ភាគរយ នៃការផ្លាស់ប្តូរតម្លៃពីតូបតូចទៅធំ ក្នុងនោះ ពី១៨ ទៅ២៤ ដុល្លារ ពី៩០ ទៅ១២០ដុល្លារ និងពី៣២០ ទៅ៤០០ដុល្លារ។ សម្រាប់ក្រុមអ្នកតវ៉ា តួលេខតម្លើងថ្លៃនេះ មានលក្ខណៈខ្ពស់ខ្លាំង [...]
